ពីនេះ ពីនោះ
ត្រី​នាគ​ជា​ប្រភេទ​ត្រី​សម្រាប់​ចិញ្ចឹម​លម្អ​
19, Feb 2019 , 8:19 am        
រូបភាព
​ត្រី​នាគ​។ រូបភាពៈ http://httpsffish.asia/Chaiwut Grudpan
​ត្រី​នាគ​។ រូបភាពៈ http://httpsffish.asia/Chaiwut Grudpan
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែល​ភាគច្រើន​គេ​ចិញ្ចឹម​ក្នុង​ទូរ​កញ្ចក់​សម្រាប់​លម្អ​។ វា​ជា​ប្រភេទ​ត្រី​រស់នៅក្នុង​តំបន់​ទឹក​ភ្លាវ តាម​អូរ ស្ទឹង​នៅ​តំបន់ភ្នំ តាម​ជួរ​ភ្នំ​ដងរែក ជាពិសេស​នៅក្នុង​ខេត្តកោះកុង ដែលមាន​អន្លុង​ទឹក​ជួរ និង​មាន​ផ្ទាំង​ថ្ម​ធំៗ​។

 
​ត្រី​នាគ មានឈ្មោះ​វិទ្យាសាស្ត្រ (Scleropages formosus) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Asian bonytongue​។ វា​មាន​ប្រវែង​ដងខ្លួន​អតិបរមា ៩០​ស​.​ម​។ ត្រី​នាគ​ញី​ទម្លាក់​ពង ត្រី​នាគ​ឈ្មោល​មាន​នាទី​ជា​អ្នកការពារ​ពង និង​ពាំ​ពង​ភ្ញាស់​ក្នុង​មាត់ ក្នុង​ខែមេសា ដល់​ខែកក្កដា​។ ពេល​កូន​របស់​វា​ធំ​ល្មម​អា​ចរក​ចំណី​ស៊ី​បាន​ដោយ​ខ្លួនឯង ត្រី​នាគ​ឈ្មោល​ក៏​ខ្ជាក់​កូន​ទាំងនោះ​ចេញពី​មាត់​ដាក់​តាម​ថ្ម​។ កូន​ត្រី​នាគ​តូចៗ ស៊ី​សត្វល្អិត​នៅលើ​ផ្ទៃ​ទឹកជា​អាហារ ខណៈដែល​ត្រី​នាគ​ពេញវ័យ ស៊ី​ត្រី​តូចៗ​ជា​អាហារ​។​
 
​ត្រី​នាគ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Endangered) ក្នុង​ឆ្នាំ ២០០៩ ជា​ប្រភេទ​ត្រី​ងាយ​រងគ្រោះ ដែល​នឹង​ឈានទៅដល់​ការ​ផុត​ពូជ​។ កត្តា​គំរាមកំហែង​ដ៏​សំខាន់​នាពេល​បច្ចុប្បន្ន​ចំពោះ​ត្រី​ប្រភេទ​នេះ​គឺ ការនេសាទ​ហួស​កម្រិត​ក្នុងពេល​នៃ​ការធ្វើ​ចរាចរ​ផ្លាស់​ទី​រប​ស់វា នៅក្នុង​សមុទ្រ​។ ក្រៅពីនេះ ត្រី​បុ​ង​ឡាវ ងាយ​ប្រឈម​នឹង​ទំ​បន់​វារិ​អគ្គិសនី​នៅតាម​បណ្តោយ​មេគង្គ ដែលជា​ផ្លូវ​ធ្វើចរាចរ​ផ្លាស់​ទី​ដើម្បី​ពង​-​កូន​របស់​វា​ណាស់​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com