ជាតិ
សេដ្ឋកិច្ច
ក្នុង​ខណ្ឌដូនពេញ កាំកុងត្រូល​ពិនិត្យឃើញ​ស្ថានីយ​លក់​ប្រេង​បាន​ត្រឹមត្រូវ​
18, Feb 2019 , 11:59 pm        
រូបភាព
រូបពីអគ្គនាយកដ្ឋានកាំកុងត្រូល
រូបពីអគ្គនាយកដ្ឋានកាំកុងត្រូល
ដោយ:
​ភ្នំពេញ​៖ មន្ត្រី​កាំកុងត្រូល ពុំបាន​រកឃើញ​កំហុស​របស់​ស្ថានីយប្រេងឥន្ធនៈ​ដែល​ខ្លួន​បាន​ចុះ​ត្រួតពិនិត្យ​ឡើយ​ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពោលគឺ​លក់​ត្រឹមត្រូវ​ទាំង​គុណភាព និង​បរិមាណ ព្រមទាំង​តម្លៃ​។ នេះ​បើតាម​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​។​



​ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​ចំនួន ៤​ទីតាំងនៅ​ខណ្ឌដូនពេញ នៅ​ថ្ងៃទី​១៨​ខែកុម្ភៈ​នេះ មន្ត្រី​ជំនាញ​កាំកុងត្រូល ពុំបាន​រកឃើញ​កំហុស​នៃ​ការលក់​មិន​ត្រឹមត្រូវ​ណាមួយ​ឡើយ​។ កាំកុងត្រូល​បញ្ជាក់ថា ស្ថានីយ​ទាំង​៤​នេះ សុទ្ធតែ​អនុលោម​ទាំង​គុណភាព និង​បរិមាណ ហើយ​តម្លៃ​លក់រាយ ក៏​ត្រូវបាន​អនុវត្តបាន​ត្រឹមត្រូវ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​។​
 
​ក្នុង​ប្រតិបត្តិការ​កន្លងមក ស្ថានីយ​/​ដេប៉ូ​ដែល​លក់​ប្រេង​មិន​ត្រឹមត្រូវ ត្រូវបាន​រកឃើញ​ជារឿយៗ​។ គេ​សង្កេតឃើញថា សកម្មភាព​បន្លំ​ក្នុង​អាជីវកម្ម​ប្រេងឥន្ធនៈ ភាគច្រើន​កើតមាន​នៅ​ជាយក្រុង និង​តំបន់​ជនបទ ដែល​ច្រើន​ជាការ​លក់​តាម​ដេប៉ូ​៕
 
 

Tag:
 ដូនពេញ​
  កាំកុងត្រូល​
  ប្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com