កីឡាជាតិ
ជាតិ
AFF U-22៖ កម្ពុជាឈ្នះម៉ាឡេស៊ី ១-០ ក្នុងជំនួបបើកឆាកពូល B សេត រ៉ស៊ីប ដែលរកគ្រាប់បាល់ជ័យជម្នះឲ្យកម្ពុជានាជំនួបបើកឆាក។ រូបភាព សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× សេត រ៉ស៊ីប ស៊ុតបាល់ពិន័យ (Free Kick) ពីចម្ងាយយ៉ាងល្អដើម្បីជួយក្រុមកីឡាបាល់ទាត់យុវជនជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ យកឈ្នះ U-22 ម៉ាឡេស៊ី ១-០ នាជំនួបបើកឆាកពូល B ពានរង្វាន់ AFF U22 LG Cup 2019 នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈនេះ ។
ជ័យជម្នះនេះបាននាំក្រុមរហស្សនាមគោព្រៃដែលជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍នេះឡើងឈកំពូលតារាងពូល B បណ្តោះអាសន្ន ដ្បិតការប្រកួតរវាងមីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ីបញ្ចប់ទៅក្នុងលទ្ធផល ១-១។
© រក្សាសិទ្ធិដោយ thmeythmey.com