ភ្នំពេញ ថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ២០១៩៖ កម្មវិធី ផាយ ផេ (Pi Pay) ឥទ្បូវនេះ នឹងផ្តល់ភាពកាន់តែងាយស្រួល ចំពោះការបង់ប្រាក់បុព្វលាភរ៉ាប់រងអាយុជីវិតប្រចាំខែ ដល់ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ដែលផ្តល់នូវសុវត្ថិភាពផ្លូវចិត្ត និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុជូនប្រជាជនខ្មែររាប់ម៉ឺននាក់។
លោក ថូម៉ាស ផូកូនី (Tomas Pokorny) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផាយ ផេ បានថ្លែងថាភាពជាដៃគូរវាងក្រុមហ៊ុន ផាយ ផេ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ នេះបង្ហាញពីគំរូមួយ ដែលបច្ចេកវិទ្យាចល័តជួយឲ្យប្រជាជនកម្ពុជា កាន់តែងាយស្រួល ក្នុងការទទួលបានព័ត៌មាន និងសេវាកម្មផ្សេងៗ។ លោក ថូម៉ាស បញ្ជាក់បន្តថា ពីមុនម្ចាស់ប័ណ្ណសន្យារ៉ាប់រងរបស់ក្រុមហ៊ុន អេ អាយ អេ នៅកម្ពុជា ត្រូវចំណាយពេលទៅកាន់ទីតាំងជាក់លាក់មួយ ដើម្បីបង់ប្រាក់បុព្វលាភរ៉ាប់រងអាយុជីវិតរបស់ខ្លួនប្រចាំខែ ប៉ុន្តែជាមួយនឹងភាពដៃគូនៅពេលនេះ ផាយ ផេ បានជួយឲ្យការទូទាត់ងាយស្រួល និងរហ័សជាងមុន។ សម្រាប់លោក ថូម៉ាស នេះជារឿងដ៏ចាំបាច់មួយ ដែលក្រុមហ៊ុននានាប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទចល័តដ៏ទូលំទូលាយ ដើម្បីលើកកម្ពស់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ឲ្យកាន់តែប្រសើរឡើង។ លោក ថូម៉ាស បញ្ជាក់បន្ថែមដូច្នេះ៖«តាមរយៈការទូទាត់ដោយមិនប្រើក្រដាសប្រាក់ ដើម្បីផ្តល់ដំណោះស្រាយដល់ការប្រើប្រាស់សេវានានា ដូចជាសេវាធានារ៉ាប់រងអាយុជីវិតនេះជាដើម ខ្ញុំជឿជាក់ថា មនុស្សជាច្រើននឹងចូលរួមប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល និងទទួលបានអត្ថប្រយោជន៍ជាច្រើន»។
ផាយ ផេ គឺជាក្រុមហ៊ុនផ្តល់សេវាទូទាត់ដោយមិនប្រើក្រដាសប្រាក់ឈានមុខគេ ក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ក្នុងការទូទាត់ដោយមិនប្រើក្រដាសប្រាក់ ដល់ប្រជាជនកម្ពុជារាប់សែននាក់។ ក្រៅពីការទូទាត់ទំនិញ និងសេវាកម្មនានា ដែលរួមមានការដឹកជញ្ជូន ចាក់សាំង ទិញសំបុត្រ ភោជនីយដ្ឋាន និងការកម្សាន្តផ្សេងៗ អ្នកប្រើប្រាស់កម្មវិធី ផាយ ផេ អាចប្រើប្រាស់កម្មវិធីពិសេសៗជាច្រើន ដូចជាការទូទាត់ថ្លៃទឹកភ្លើង និងការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ។
លោកថូម៉ាស បានបន្ថែមទៀតថា៖ «ស្របពេលដែលវិស័យធានារ៉ាប់រងមានការរីកចម្រើនលូតលាស់ ហើយមនុស្សជាច្រើន បានយល់ច្បាស់ពីសារៈសំខាន់នៃការរៀបចំផែនការសម្រាប់ថ្ងៃអនាគត ដូច្នេះក្រុមហ៊ុន ផាយ ផេ ពិតជារំភើបក្នុងការគាំទ្រដល់ផលិតផល និងសេវាកម្មផ្សេងៗ ដែលជួយដល់របៀបរស់នៅរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ឲ្យបានកាន់តែប្រសើរឡើង ក៏ដូចជាការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា»។
ចាប់តាំងពីការដាក់ដំណើរការក្រុមហ៊ុនជាផ្លូវការ កាលពី២ឆ្នាំមុន ផាយ ផេ បានបង្កើនភាពងាយស្រួល និងរហ័ស ក្នុងការទូទាត់ដោយមិនប្រើក្រដាសប្រាក់ នៅក្នុងប្រទេសកម្ពុជា។
ជាមួយនឹងអ្នកប្រើប្រាស់ជាង ពីរសែនប្រាំម៉ឺននាក់ នៅទូទាំងប្រទេសកម្ពុជា ផាយ ផេ កំពុងតែនាំមុខគេ ក្នុងវិស័យទូទាត់មិនប្រើក្រដាសប្រាក់នៅកម្ពុជា។ ជាមួយនឹងការផ្ទេរប្រាក់ជាង មួយរយសែសិបលានដុល្លារ តាមរយៈកម្មវិធី ផាយ ផេ បានធ្វើឲ្យ ផាយ ផេ ក្លាយជាកម្មវិធីទូទាត់ប្រាក់ដោយប្រើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដ៏ជោគជ័យជាងគេក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ កម្ពុជា បានជួយការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៧ តាមរយៈការផ្ដល់នូវប័ណ្ណសន្យារ៉ាប់រងអាយុជីវិតជាច្រើនប្រភេទ ដែលជួយគាំទ្រដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ម្ចាស់ប័ណ្ណសន្យារ៉ាប់រង ក្នុងករណីម្ចាស់ប័ណ្ណសន្យារ៉ាប់រងទទួល មរណភាព ឬមានរបួសស្នាមធ្ងន់ធ្ងរ។
ដើម្បីស្វែករកព័ត៌មានថ្មីៗរបស់ ផាយ ផេ សូមទាញយកកម្មវិធី ផាយ ផេ ពី Google Play Store និង Apple Store និងចូលទៅកាន់ទំព័រហ្វេសប៊ុក៖
www.facebook.com/pipayapp/៕
(អត្ថបទពាណិជ្ជកម្ម)