ជាតិ
សម្តេច ហេង សំរិន ដឹកនាំ​ពិធីបុណ្យ​មាឃបូជា​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ​
19, Feb 2019 , 12:05 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​មាឃបូជា ដែល​ប្រព្រឹត្តទៅ​នៅ​ព្រះមហា​សក្យមុនី​ចេ​តី​យ​ភ្នំ​ព្រះរាជ​ទ្រព្យ​ស្រុក​ពញាឮ ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃ​១៥​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយមាន​ពិធីរាប់បាត្រ​ព្រះសង្ឃ ក្រោម​ព្រះ​វត្តមាន​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ​។​


 
 
​នា​ថ្ងៃ​ពិធីបុណ្យ​មាឃបូជា​នេះ​ផងដែរ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​នៅ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ព្រះពុទ្ធសាសនា មិន​ត្រឹមតែ​បានធ្វើឱ្យ​ពលរដ្ឋ រួមរស់​ជាមួយគ្នា​ដោយ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុង​ការពង្រឹង​សណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាព​សង្គម ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ទៀតផង​៕












 
​ប្រភព​រូបថត​៖ ហ្វេ​ស​ប៊ុ​ក សម្តេច ហេង សំរិន​
 

Tag:
 មាឃបូជា​
  ព្រះពុទ្ធសាសនា​
© រក្សាសិទ្ធិដោយ thmeythmey.com