ម្តាយ​ស្លាប់ ឯ​កូន​៤​នាក់ ត្រូវ​យកទៅ​ពេទ្យ ក្រោយ​ពិសា​ត្រី​ក្រពត
ជាតិ
សង្គមជាតិ
ម្តាយ​ស្លាប់ ឯ​កូន​៤​នាក់ ត្រូវ​យកទៅ​ពេទ្យ ក្រោយ​ពិសា​ត្រី​ក្រពត
19, Feb 2019 , 2:31 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រួសារ​មួយ បាន​ពុល​ត្រី​ក្រពត កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​បណ្តាល​ឲ្យ​ម្តាយ​ស្លាប់ ពេល​យកទៅ​ដល់​ពេទ្យ ហើយ​កូន​៤​នាក់ កំពុងស្ថិត​ក្នុង​ការជួយ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។​


 
​គ្រួសារ​រងគ្រោះ​នេះ រស់នៅ ភូមិ​ស្រះ​ខាងលិច ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ លោក កែវ សុភ​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​ជំរុញ​ឲ្យ​ក្រុមគ្រូពេទ្យ តាមដាន​យ៉ាង​ហ្មត់ចត់ ក្នុង​ការរក​វិធី​សង្គ្រោះ​ជនរងគ្រោះ​ទាំង​៤​នាក់​នោះ​។ 
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​ផ្សព្វផ្សាយ​អប់រំ ក្រសួងមហាផ្ទៃ​» បាន​បង្ហោះ​ព័ត៌មាន​នេះ​ថា ម្តាយ​ឈ្មោះ តូច ឡុ​ច អាយុ​៣៩​ឆ្នាំ បាន​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​៕ 
 

Tag:
 ពុល​ត្រី​ក្រពត​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម