ជាតិ
សង្គមជាតិ
ថៃ ចាប់​ខ្មែរ​១៧​នាក់ ដោយ​ចោទថា​ចូលទៅ​កាប់​ឈើ​
19, Feb 2019 , 3:16 pm        
រូបភាព
រូបពីកាសែតបាំងកកប៉ុស្តិ៍
រូបពីកាសែតបាំងកកប៉ុស្តិ៍
ដោយ: ថ្មីៗ
​អាជ្ញាធរ​ថៃ ចាប់បាន​ពលរដ្ឋ​ខ្មែរ​១៨​នាក់ នៅក្នុង​ឧទ្យាន​ជាតិ «Thap Lan» របស់​ថៃ ដោយ​ចោទថា ពួកគេ ចូលទៅ​កាប់​ឈើ​នៅ​ទីនោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាំង​កក​ប៉ុស្តិ៍  របស់​ថៃ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​។

 
​ពលរដ្ឋ​ខ្មែរ​ទាំងនោះ បាន​សារភាព​ប្រាប់​អាជ្ញាធរ​ថៃ​ថា ពួកគេ​បាន​លប​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ ហើយក៏​ជួប​បរុស​ម្នាក់ ដែល​ជួល​ពួកគេ ឲ្យ​ប្រមូលយក​សត្វព្រៃ​និង​ឈើ​។ កាសែត​បាំង​កក​ប៉ុស្តិ៍ សរសេរថា​៖«​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ត្រូវបាន​ឃុំខ្លួន ដើម្បី​សាកសួរ​បន្ថែម​»​។ 
 
​អាជ្ញាធរ ក៏បាន​រឹបអូស​គ្រឿង​ម៉ាស៊ីន​និង​សម្ភារ​មួយចំនួន​សម្រាប់​កាប់​ឈើ​ផងដែរ​៕   
 

Tag:
 ថៃ​
  កម្ពុជា​
  ឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com