ជាតិ
វត្ត​ដំណាក់​ខេត្តសៀមរាប​រៀបចំ​ក្បួន​ដង្ហែ​ធំ​ក្នុង​ថ្ងៃ​មាឃបូជា​
19, Feb 2019 , 4:35 pm        
រូបភាព
​សៀមរាប​៖ ក្បួន​ដង្ហែ​មាឃបូជា​ដ៏​ធំ ត្រូវបាន​រៀបចំឡើង​នៅ​រសៀល​ថ្ងៃទី​១៩ កុម្ភៈ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​។ ក្បួន​ដង្ហែ​មាឃបូជា​ចាប់ផ្តើម​នៅ​ម៉ោងជាង ៣​រសៀល ដោយមាន​អ្នកចូលរួម​ប្រមាណ​ជិត ៣​ពាន់​អង្គ​/​នាក់ បានចេញ​ដំណើរ​ពី​វត្ត​ដំណាក់ ទី​សម្រាប់​រៀបចំ​ពិធី ឆ្ពោះ​តាមផ្លូវ​ផ្សារ​ចាស់ កាត់​តាម​ស្ដុ​ប​សុខា បត់​ស្ដាំ​ទៅ​រង្វង់​មូល​ព្រះរាជដំណាក់ និង​បត់​ស្ដាំ​ធ្វើដំណើរ​ស្របតាម​ផ្លូវ​មាត់​ស្ទឹង​សៀមរាប ដើម្បី​ត្រឡប់មក​វត្ត​ដំណាក់​វិញ​។  គេ​សង្កេតឃើញថា មាន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ជាច្រើន​បាន​ចូលរួម​ក្នុង​ពិធី​ដង្ហែ​នេះ ហើយ​ពិធី​នេះ​បាន​ទាញ់​ចំណាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ​បរទេស​ជាច្រើន​ផងដែរ​៕

 





















© រក្សាសិទ្ធិដោយ thmeythmey.com