នាយករដ្ឋមន្រ្តី៖ គ្មានអ្នកណា អាចផ្តួលរំលំខ្ញុំបានទេ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តី៖ គ្មានអ្នកណា អាចផ្តួលរំលំខ្ញុំបានទេ
20, Feb 2019 , 8:50 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ជឿជាក់យ៉ាងខ្លាំងលើសមត្ថភាពគ្រប់គ្រងអំណាចរបស់ខ្លួន និងមានជំនឿលើសាមគ្គីភាពក្នុងជួរថ្នាក់ដឹកនាំរដ្ឋាភិបាលនិងគណបក្ស។ លើសពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា យល់ថា ខ្លួន មានការគាំទ្រពីប្រជាជនច្រើនលើសលប់ផងដែរ។

 

ដោយសំអាងលើគុណសម្បត្តិទាំងនេះហើយ ទើបនាយករដ្ឋមន្រ្តី ហ៊ានអះអាងថា គ្មានក្រុមណាមួយ មានលទ្ធផល មកផ្តួលរំលំឬទម្លាក់ខ្លួនចេញពីតំណែងនោះទេ។ មេដឹកនាំរូបនេះ សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ត្រូវចាំ ខ្ញុំដឹកនាំតាំងពីមានមនុស្ស៥នាក់ រហូតឥឡូវមានដល់ទៅរាប់លាននាក់។ ខ្ញុំនិងគណបក្សប្រជាជន មិនដែលទៅណាចោលប្រជាជនទេ ផ្ទុយទៅវិញខ្ញុំតែងតែនៅជាមួយប្រជាជន។ ខ្ញុំមានជម្រើសតែមួយប៉ុណ្ណោះ គឺខាំស្មៅនៅជាមួយប្រជាជន។ ដូច្នេះ តើមានក្រុមអាសិរពិសណា ដែលអាចផ្តួលរំលំហ៊ុនសែនបាន តាមមធ្យោបាយហិង្សា? មិនអាចទៅរួចទេ»។ 

ការថ្លែងរបស់ប្រមុខរដ្ឋាភិបាល គឺធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com