សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​ម្ចាស់​រោងចក្រ កុំ​ប្រើ​វិធាន​ការដេញ​កម្មករ​ដែ​ល​ប្រព្រឹត្ត​ខុស​ចេញពី​ការងារ
ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​ម្ចាស់​រោងចក្រ កុំ​ប្រើ​វិធាន​ការដេញ​កម្មករ​ដែ​ល​ប្រព្រឹត្ត​ខុស​ចេញពី​ការងារ
20, Feb 2019 , 9:14 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ម្ចាស់​រោងចក្រ​ទាំងអស់ កុំ​ប្រើ​វិធាន​ការដេញ​កម្ម​ករចេ​ញ​ពី​ការងារ ដោយសារ​កំហុស​នោះឡើយ ព្រោះ​វិធានការ​បែបនេះ វា​ជា​រឿង​មិន​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ឱកាស​ការងារ ។​

 
​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​ខេត្តកណ្តាល នា​ថ្ងៃទី​២០ កុម្ភៈ​នេះ សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​ម្ចាស់​រោងចក្រ និង​សហគ្រាស​ទាំងនោះ ត្រូវ​រក​វិធី​ដោះស្រាយ​តាមបែប​រដ្ឋបាល ដូចជា​ការព្រមាន​ជា​លាយ​លក្ខ​អក្ស ឬ​ស្តីបន្ទោស ដែលជា​ការល្អប្រសើរ​ជាង​ការបញ្ឈប់​កម្មករ​។ បន្ថែម​ពីនេះ​ប្រមុខ​រដ្ឋាភិបាល ក៏​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង ប្រជុំពិភាក្សា​ជាមួយ​ម្ចាស់​រោងចក្រ​ទាំងនោះ គិតគូរ​ពី​បញ្ហា​នេះ ហើយ​អនុវត្តតាម​ការណែនាំរ​បស់​រដ្ឋាភិបាល​ផងដែរ​៕

Tag:
 ​ហ៊ុន សែន​
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com