កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ គ្មាន​គ្រាប់​បាល់​ឡើយនា​ជំនួប Liverpool-Bayern Munich ខណៈ​Barca ស៊ុត​Lyon ២៥​ជើង​
20, Feb 2019 , 10:05 am        
រូបភាព
​ម្ចាស់ផ្ទះ Liverpool បាន​ត្រឹម​លទ្ធផល​សូន្យ​ស្មើ​ជា Bayern Munich នា​ជំនួប​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ UEFA Champios League ខណៈ​ក្រុម​ភ្ញៀវ Barcelona ក៏​មិន​អាចធ្វើ​អ្វី Lyon បាន សម្រាប់​ការប្រកួត​ដែល​បញ្ចប់​ទៅដោយ​គ្មាន​គ្រាប់​បាល់​។​

 
​ហង្ស​ក្រហម​បាន​បើកទ្វារ​កីឡដ្ឋាន Anfield ដើម្បី​ទទួលភ្ញៀវ​ក្រុម​យក្ស​អាល្លឺម៉ង់​សម្រាប់​ជំនួប​ជើង​ទី​១ នេះ​នៅ​រាត្រី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩​។ បើទោះជា​មានការ​វាយ​សម្រុក​គ្នា​ខ្លាំង​ក៏ដោយ​ប៉ុន្តែ​ក្រុម​ទាំងពីរ​មិនអាច​សម្រេច​គ្រាប់​បាល់​រៀងៗ​ខ្លួន​ដោយ​ទទួលបាន​ត្រឹម​លទ្ធផល ០-០ ប៉ុណ្ណោះ​។​

 
​លទ្ធផល​ស្មើ​នេះ នឹងធ្វើ​ឲ្យ Bayern Munich ដែល​ត្រូវ​ដឹកនាំ​ធ្វើ​ម្ចាស់​នា​ជំនួប​ជើង​ទី​២ ក្លាយជា​ក្រុម​មានប្រៀប​ជាង Liverpool ដើម្បី​ឆ្លងទៅ​វគ្គ​បន្ត​នៃ​ប្រក​ខណ្ឌ​កំពូល​អឺរ៉ុប​នេះ​។​
 
​ដោយឡែក​ក្រុម​ពី​បារាំង Lyon ដែល​បានទទួល​ស្វាគមន៍​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona នៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​នេះ ក៏​បញ្ចប់​ទៅដោយ​លទ្ធផល​សូន្យ​ស្មើ​ដែរ​។ ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​ដែល​គេ​ទទួលស្គាល់ថា​ជា​ក្រុម​ខ្លាំង​នៅ​តំបន់​អឺរ៉ុប​បាន​បើក​ការ​វាយ​សម្រុក​ទៅលើ​ក្រុម​ម្ចាស់ផ្ទះ Lyon យ៉ាង​ខ្លាំ​ក្លា​ជាមួយ​ការ​ស៊ុត​ជាច្រើន​ជើង​រហូត​២៥​ដង ក្នុងនោះ​ចំៗ​គោលដៅ​៥​លើក ប៉ុន្តែ​ត្រូវបាន​ខ្សែការពារ និង​អ្នកចាំទី​សង្គ្រោះបាន​រហូត​។​
 
 
Barcelona នឹង​បើកទ្វារ​កីឡដ្ឋាន Nou Camp សម្រាប់​ការប្រកួត​កាត់សេចក្តី​ជើង​ទី​២ ទល់នឹង Lyon វិញ នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩៕
 

Tag:
 បាល់ទាត់​
  UEFA Champios League
© រក្សាសិទ្ធិដោយ thmeythmey.com