អត្ថបទពាណិជ្ជកម្ម
ដើរចូល​សម្ភាស​ផ្ទាល់ ជាមួយ Baby Outlet នៅ​ថ្ងៃទី​២១ កុម្ភៈ​នេះ​
20, Feb 2019 , 10:12 am        
រូបភាព
ដោយ: ថ្មីៗ
បេ​ប៊ី​អោត​ឡេ​ត សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ ការងារ និង​មុខរបរ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ  ដើម្បី​រៀបចំ​កម្មវិធី សម្ភាស​ការងារ ឬ  Recruitment Day ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​នេះ​។ កម្មវិធី​នេះ​ចាប់ផ្តើម​ចាប់ពី​ម៉ោង ៨​ព្រឹក រហូតដល់​ម៉ោង ៥​ល្ងាច នៅ​បរិវេណ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​
 
​កញ្ញា សួន លីដា អ្នកសម្របសម្រួល​ផ្នែក​ធនធានមនុស្ស នៅ​ហាង​បេ​ប៊ី​អោត​ឡេ​ត បានបញ្ជាក់​កាលពីពេល​កន្លងទៅ​ថា  Recruitment Day នេះ រៀបចំឡើង​ដើម្បី​បង្ហាញ​ទៅ​អតិថិជន ពិសេស​មាតាបិតា​ទាំងអស់​ដឹងថា បេ​ប៊ី​អោត​ឡេ​ត ជា​កន្លែង​ដែល​មិន​ត្រឹមតែ​ពួកគាត់​អាច​ផ្ញើ​ទំនុក​ចិត្តបាន​នោះទេ ក៏​ជា​កន្លែង​ផ្តល់ឱកាស​ការងារ ដល់​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​ផងដែរ​។ 
 
​ដូច្នេះ​កម្មវិធី​នេះ គឺ​ពិតជា​ឱកាស​ដ៏​ពិសេស និង​ដ៏​កម្រ​មួយ សម្រាប់​លោកអ្នក ក៏ដូចជា​ប្អូនៗ​និស្សិត ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ពីព្រោះថា មាន​ការងារ​រហូតដល់​ទៅ ៨៨​កន្លែង នឹងត្រូវ​ជ្រើសរើស នៅក្នុង​ថ្ងៃទី​២១ ខែកុម្ភៈ​នេះ​។ ដូច្នេះ​កុំ​ភ្លេច​យក​ប្រវត្តិរូប​សង្ខេប​(CV)​ទៅជា​មួយ​ផង​នៅពេលដែល​លោកអ្នក​ទៅ​ចូលរួម កម្មវិធី Recruitment Day ព្រោះថា​នៅ​ទីនោះ​មាន ក្រុមការងារ​ផ្នែក​ធនធានមនុស្ស​របស់​ហាង​បេ​ប៊ី​អោត​ឡេ​ត នឹង​សម្ភាស​ភ្លាមៗ នៅពេលដែល​លោក​អ្នកដាក់ពាក្យសុំ​ការងារ​នៅ​ទីនោះ​។ 
 
​ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត មាន​បី​សាខា​។ សាខា​ទី​១ សាខា​ទួលគោក មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​។ សាខា​ទី​២ សាខា​កម្ពុជា​ក្រោម មាន​ទីតាំង​ស្ថិតនៅ​ក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម និង​សាខា​ទី​៣ សាខា​វិមានឯករាជ្យ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី ព្រះ​នរោត្តម ខាងត្បូង​វិមានឯករាជ្យ​។ ឆាត​មកកាន់​ហ្វេ​ស​ប៊ុ​ក​ផេ​ក Baby Outlet ដើម្បី​បញ្ជា​ទិញ​តាម​អន​ឡាញ និង​ដឹក​ជូន​គ្រប់​ខេត្ត​ក្រុង ឬ​ទំនាក់ទំនង​ផ្នែក​លក់​អន​ឡាញ​: 017 887 746, 016 789 669 ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com