ជាតិ
សម្ដេច ហ៊ុន សែន ត្រៀម​ថវិកា​៥០​ម៉ឺន​ដុល្លារ បង្កើត​មេធាវី​ជួយ​ស្ត្រី​ក្រីក្រ​
20, Feb 2019 , 11:02 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រៀម​ថវិកា​៥០​ម៉ឺន​ដុល្លារ សម្រាប់​បង្កើត​មេធាវី​ជួយ​ស្ត្រី​ក្រីក្រ​នៅ​កម្ពុជា​។ ក្រុម​មេធាវី​នេះ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​សម្ដេច ហ៊ុន សែន ដែល​ផ្ដល់​សេវា​ផ្នែក​ច្បាប់ និង​ជួយ​ការពារ​ស្ត្រី​រងគ្រោះ​។​


 
​សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​លោក គី តិច រៀបចំ​ដឹកនាំ​ក្រុម​មេធាវី​នេះ​។ បើតាម​សម្ដេច ក្រុម​មេធាវី​បង្កើតឡើង​នេះ ត្រូវមាន​ចំនួន​៥០​នាក់ ហើយ​ក្នុង​មួយ​ខេត្ត​ត្រូវ​ឈរជើង​២​នាក់​។ សម្រាប់​មេធាវី​ដែល​បង្កើតឡើង​នេះ ភាគច្រើន​ក៏​ជា​ស្ត្រី​ផងដែរ​។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​ខេត្តកណ្ដាល នា​ព្រឹក​នេះ ប្រមុខ​រដ្ឋាភិបាល បានប្រកាស​ដូច្នេះ​ថា​៖««​ពេល​ដ៏​ខ្លី​ខាងមុខ ខ្ញុំ​នឹងធ្វើ​រឿង​(​បង្កើត​ក្រុម​មេធាវី​)​នេះ​ឲ្យ​បាន​»​។ 
 
​រដ្ឋាភិបាល ដែល​បង្កើត​ក្រុម​មេធាវី​ការពារ​ក្តី​នេះ សម្រាប់​ជួយ​ស្ត្រី​ទន់ខ្សោយ និង​ងាយ​រងគ្រោះ ឲ្យ​ទទួលបាន​សេវា​ផ្នែក​ច្បាប់ ដោយមាន​ប្រសិទ្ធភាព​ខ្ពស់​។ ហើយ​មេធាវី​នេះ សម្រាប់​ជួយ​តែ​ស្ត្រី​ប៉ុណ្ណោះ​។ មូល​ហេតុដែល​សម្ដេច ហ៊ុន សែន ចង់​បង្កើត​ក្រុម​មេធាវី ដោយសារតែ​សម្ដេច​ឃើញថា ស្ត្រី​នៅតាម​មន្ទីរ​ឃុំឃាំង​ខ្លះ ខ្វះខាត​មេធាវី​ជួយ​គាំពារ​ផ្នែក​ច្បាប់​ជាដើម​៕
 

Tag:
 ហ៊ុន សែន​
  មេធាវី​
  ស្ត្រី​ក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com