ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​នឹង​ជួយ​ឲ្យ​មាន​អគ្គិសនី​បូមទឹក​ដាក់​ស្រែ​ជំនួស​ប្រេងឥន្ធនៈ និង​ផលិត​ជី​ក្នុងស្រុក
20, Feb 2019 , 12:10 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​នឹង​ជំរុញ​ឲ្យ​មាន​បណ្ដាញ​អគ្គិសនី​ទៅកាន់​តំបន់​ប្រភពទឹក​ធ្វើស្រែ ជំនួស ឲ្យ​ការប្រើ​ប្រេងឥន្ធនៈ​ដែលមាន​តម្លៃ​ខ្ពស់ និង​ជំរុញ​ការផលិត​ជី​កសិកម្ម​ក្នុងស្រុក​។ នេះ​បើតាម​ការលើកឡើង​រប​ស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល នៅ​ថ្ងៃទី​២០​ខែកុម្ភៈ​នេះ​។​


 
​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ខាងក្រោម​នេះ​៖
 


 
​ប្រមុខ​រដ្ឋាភិបាល​អះអាង​ថា​រដ្ឋាភិបាល​នឹង​ព្យាយាម​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិត ថ្លៃដើម​ផលិតកម្ម ក្នុង​វិស័យ​កសិក​កម្ម ដើម្បី​ជួយ​ដល់​កសិករ និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​ក្នុងការ​នាំចេញ​ផលិតផល​កសិកម្ម​។​
 
​ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិត រដ្ឋាភិបាល​នឹង​ចង្អុលបង្ហាញ​ដល់​អាជ្ញាធរ​អគ្គិសនី​ឲ្យ​ជំរុញ​ដល់​ក្រុមហ៊ុន​អគ្គិសនី ត​បណ្ដាញ​អគ្គិសនី​ដល់​ប្រភពទឹក​ដើម្បី​ឲ្យ​កសិករ​បាន​ប្រើប្រាស់​ម៉ូ​ទ័​រ​បូមទឹក​ដាក់​ស្រែ ជំនួស​ការប្រើ​ម៉ាស៊ីន​ប្រើ​ប្រេងឥន្ធនៈ​ដែល​ចំណាយ​ខ្ពស់​។ ម្យ៉ាងទៀត រដ្ឋាភិបាល​នឹង​ជំរុញ​ឲ្យ​មានការ​ផលិត​ជី​កសិកម្ម​ក្នុងស្រុក ដើម្បី​ឲ្យ​កសិករ​ចំណាយ​លើ​តម្លៃ​ជី​ទាប​ជាង​ជី​នាំចូល​ពី​ក្រៅប្រទេស​។​
 
​សម្ដេច​បាន​លើក​ពី​ករណី​នាំចេញ​អង្ករ​មួយ ដែល​កម្ពុជា​មិនទាន់​សម្រេចបាន​ផែនការ​នាំចេញ ១​លាន​តោន ខណៈ​វៀតណាម​នាំចេញ ៥​លាន​តោន និង​ថៃ ៦​លាន​តោន​។ សម្ដេច​បន្ថែមថា ការនាំចេញ​អង្ករ​កម្ពុជា នៅ​ចាញ់​ការប្រកួតប្រជែង​ជាមួយ​អង្ករ​ប្រទេស​ដទៃទៀត ព្រោះ​ចំណាយ​ថ្លៃដើម​ផលិត​ខ្ពស់ជាង​ប្រទេសជិតខាង​នៅឡើយ​៕

Tag:
 កសិកម្ម​
  ស្រូវ​អង្ករ​
  ហ៊ុន សែន​
  បូមទឹក​
  ជី​
© រក្សាសិទ្ធិដោយ thmeythmey.com