កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Liverpool ចាត់ទុកលទ្ធផលសូន្យស្មើជាមួយ Bayern Munich ជារឿងល្អ ខណៈអវត្តមានខ្សែការពារ Van Dijk និង Lovren
× លោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool និយាយថា លទ្ធផលសូន្យស្មើជាមួយ Bayern Munich ក្នុងជំនួបជើងទី១ វគ្គ១៦ក្រុម នៃChampions League មិនមែនជាអ្វីដែលោកចង់បានឡើយ តែវាក៏មិនមែនជាលទ្ធផលអាក្រក់ដែរ។
បើតាមស្ថិតិការប្រកួតពេញ៩០នាទី រវាងហង្សក្រហម និងក្រុមយក្សអាល្លឺម៉ង់នៅកីឡដ្ឋាន Anfield មានតែ Mohamed Salah និង Sadio Mane របស់ Liverpool ប៉ុណ្ណោះដែលស៊ុតចំគោលដៅគូប្រកួត។ លទ្ធផលសូន្យស្មើដោយគ្មានការស៊ុតបញ្ចូលទីនេះ (clean sheet) បង្ហាញថាក្រុមទាំងពីរសុទ្ធតែមានខ្សែការពារ និងអ្នកចាំទីល្អដូចគ្នា។
«នៅពាក់កណ្តាលតង់ទី១ យើងមានឱកាសសម្រេចទីដែរតែមិនធ្វើមិនបាន។ យើងលេងបានល្អហើយទោះមិនមានគ្រាប់បាល់ក្នុងដីខ្លួនឯងក្តី»។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ប្រាប់ BT Sport ដូច្នេះ នៅក្រោយចប់ការប្រកួត។ លោកបន្ថែមថាលទ្ធផលសូន្យស្មើនេះគឺល្អជាងស្មើដោយមានគ្រាប់បាល់ ខណៈដែល Liverpool មិនមានខ្សែការពារឆ្នើម Van Dijk និង Dejan Lovren។
លោក Klopp សរសើរការការពាររបស់កូនក្រុមលោក និងទទួលយកលទ្ធផលនេះ បើទោះជាមានអ្នកគាំទ្រជាច្រើនមិនពេញចិត្តក្តី។
Liverpool នឹងធ្វើដំណើរទៅកាន់ទឹកដី Allianz Arena របស់ Bayern Munich នៅថ្ងៃទី១៤ ខែមីនា សម្រាប់ជំនួបជើងទី២ និងជាជំនួបកាត់សេចក្តីថាក្រុមណាអាចឆ្លងទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្របាន៕
Tag:
បាល់ទាត់
UEFA Champions League
Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com