«​ភាស៊ី​ឡាន​» និង​«​ភាស៊ី​ម៉ូតូ​» មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​
ពីនេះ ពីនោះ / មិនយល់...!
«​ភាស៊ី​ឡាន​» និង​«​ភាស៊ី​ម៉ូតូ​» មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​
21, Feb 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​មែនទែនទៅ​ពាក្យ «​ភាស៊ី​ឡាន និង​ភាស៊ី​ម៉ូតូ​» ពលរដ្ឋ​ខ្មែរ​សឹងតែ​យកពាក្យ​ទាំងនេះ​ក្លាយជា​ពាក្យ​ខ្មែរ​ទៅហើយ ដែល​សំដៅលើ​ការយកពន្ធ​ឡាន និង​ម៉ូតូ​។ តែ​ការពិត​វា​មិនមែនជា​ពាក្យ​ខ្មែរ តែ​ជា​ពាក្យ​កម្ចី​ពី​សៀម​។ សៀម​ថា «​ផាស៊ី​» សំដៅលើ ពន្ធ​ទំនិញ គឺ​ពន្ធ​ដែល​រាជការ​ត្រូវ​ដកហូត យក​ពី​អ្នកលក់​ទំនិញ ឬ​អ្នក​នាំ​ទំនិញ​ចេញចូល​។ ពាក្យ «​ភាស៊ី​» នេះ​ផងដែរ ពលរដ្ឋ​ខ្មែរ​ខ្លះ​មិន​អាន​ថា «​ភាស៊ី​» ទេ តែ​អាន​ថា «​ភ​ស៊ី ឬ​ផាស៊ី​» សម្រាប់​អ្នក​ដែល​ទារពន្ធ​ពី​អ្នកលក់​នៅតាម​ផ្សារ​នីមួយៗ ដែលមាន​បញ្ញត្តិ​ឲ្យ​ទារ​យក​៕

 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម