ជាតិ
សង្គមជាតិ
គ្រូ​វិទ្យាល័យ​បឹងត្របែក​ម្នាក់​ស្លាប់ ដោយសារ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បុក​រះ​
20, Feb 2019 , 4:37 pm        
រូបភាព
​ភ្នំពេញ​៖ រថយន្ត​ក្រឡុកស៊ីម៉ងត៍​មួយ បាន​បុក​រះ​លើ​ម៉ូតូ​ជាច្រើន នៅមុខ​វិទ្យាល័យ​បឹងត្របែក ស្ថិតក្នុង​ខណ្ឌចម្ការមន នៅ​ព្រឹក​ថ្ងៃទី​២០​កុម្ភៈ​នេះ ដែល​បណ្តាល​ឲ្យ​លោក សុខ ទែ​ល គ្រូបង្រៀន​ភាសា​ខ្មែរ បាន​បាត់​បង់ជីវិត និង​មនុស្ស​៥​នាក់​ផ្សេងទៀត បាន​រងរបួស​។

 
​លោក ផេង សុវណ្ណារ៉ា នាយក​សាលា​បឹងត្របែក បានចេញ​សេចក្តីជូនដំណឹង ពី​មរណភាព​របស់លោក​គ្រូ សុខ ទែ​ល​។ លោកនាយក បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ថា សព​លោកគ្រូ សុខ ទែ​ល តម្កល់​ធ្វើបុណ្យ នៅឯ​ស្រុកកំណើត​។ 
 
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ ក៏បាន​សរសេរ​ស​សារ​រំលែក​ទុក្ខ​លើ​ហ្វេ​ស​ប៊ុ​ក ចំពោះ​មរណភាព​របស់លោក​គ្រូ សុខ ទែ​ល ផងដែរ​៕
 

Tag:
 រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com