អត្ថបទពាណិជ្ជកម្ម
កុមារីម្នាក់នៅខេត្តកំពត ឈ្នះរង្វាន់ធំ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់
× កុមារី ម្នាក់ទៀតហើយ ដែលមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់។ កុមារីរូបនេះមានឈ្មោះ ថា ស្រីធីន អាយុ៦ឆ្នាំ ជាសិស្សកំពុងសិក្សាថ្នាក់ទី១ នៅសាលាបឋមសិក្សា អន្លង់ក្មេងលេង មានទីលំនៅក្នុងភូមិ តេជោ អន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍ ស្រុកឈូក ខេត្តកំពត។
អ្នកស្រី អ៊ីង ចន្ថា ដែលជាម្ដាយរបស់កុមារី ស្រីធីន បានថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋានថា កាលពីសប្ដាហ៍កន្លងទៅ ក្រោយពេលលេងជាមួយក្មេងៗក្បែរផ្ទះ កូនរបស់គាត់ បានសុំលុយទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំមកញ៉ាំ។ លុះពេលមួលគម្របដប ក៏សួរអ្នកលក់ថា ខ្ញុំត្រូវរង្វាន់ទេ? ភ្លាមនោះ ស្រាប់តែអ្នកលក់ដែលនៅផ្ទះជិតគ្នា ស្រែកប្រាប់ថា ត្រូវហើយ ត្រូវរង្វាន់១០០លានរៀល ហើយក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាមកមើល និងអបអរសាទរតែម្ដង។ ក្រោយមកអ្នកស្រីក៏បានទូរស័ព្ទជូនដំណឹង ដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅក្នុងគម្របដបតែម្ដង។
ក្នុងឱកាសនោះ អ្នកស្រី អ៊ីង ចន្ថា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ ដែលបានបង្កើតឱ្យមានកម្មវិធីឈ្នះរង្វាន់មហាសាល ដែលអាចជួយកែប្រែជីវភាពគ្រួសាររបស់អ្នកស្រីឱ្យមានភាពល្អប្រសើរ។ អ្នកស្រី បញ្ជាក់ថាបន្ទាប់ពីទទួលបានប្រាក់រង្វាន់នេះ អ្នកស្រីនឹងយកលុយមួយចំនួនទៅសងបំណុលគេ និងធ្វើបុណ្យឧទ្ទិសដល់ប្អូនដែលទើបតែស្លាប់ទៅ និងយកមួយចំនួនទៀត ទៅបង្កើតមុខរបរសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា នៅក្នុងរដូវកាលទី៣នេះ ដើម្បីជាការលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រតែបៃតង អ៊ីឈីតាន់ ក្រុមហ៊ុនបានបង្កើតកម្មវិធីផ្តល់រង្វាន់មហាសំណាងកាន់តែអស្ចារ្យជាងមុន ដោយការបង្កើននូវទឹកប្រាក់រង្វាន់ធំចំនួន១០០លានរៀល រហូតដល់៧០រង្វាន់,ម៉ូតូ Honda Scoopy-i កើនដល់៧០រង្វាន់,និងទូរស័ព្ទ i phone XS កើនរហូតដល់៧០រង្វាន់ ព្រមទាំងរង្វាន់ផ្សេងៗទៀតរាប់លានរង្វាន់។ រួសរាន់ឡើង ដើម្បីទទួលបានមហារង្វាន់ដ៏ច្រើនអស្ចារ្យទាំងនេះ ទាំងអស់គ្នា។
អ៊ីឈីតាន់ ជួយកែប្រែជីវិតរបស់លោកអ្នក ឱ្យក្លាយជាមហាសេដ្ឋីភ្លាមៗ អ៊ីឈីតាន់ ចែកពិត ចែកលឿន ចែកដល់ផ្ទះរបស់លោកអ្នក៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com