ស្របពេលដែលតម្លៃដីនៅតាមបណ្តាខេត្តធំៗមួយចំនួន កំពុងតែមានសន្ទុះកើនឡើងខ្លាំង ក្រោមការសម្រុកអភិវឌ្ឍ ពីសំណាក់រាជរដ្ឋាភិបាល រួមដៃគ្នាជាមួយនឹងបណ្តាអ្នកវិនិយោគជាតិ និងអន្តរជាតិ ដូចជាខេត្តព្រះសីហនុ កំពត កែប កោះកុង ប៉ោយប៉ែត និងខេត្តបាត់ដំបង ពេលនេះ ដីជាប់ផ្លូវជាតិ៦ ពិសេស នៅតំបន់ស្រុកសន្ទុក ខេត្តកំពង់ធំ ក៏បាន និងកំពុងបង្ហាញពីសក្ដានុពលរបស់ខ្លួនផងដែរ។
អ្នកជំនាញផ្នែកវិស័យអចលនទ្រព្យ និងអភិវឌ្ឍបានអះអាងថា មិនយូរទៀតនោះទេ តំបន់ដែលស្ថិតនៅជាប់នឹងផ្លូវជាតិ៦ ក្នុងស្រុកសន្ទុក នឹងប្រែក្លាយមុខមាត់ ទៅជាតំបន់ពាណិជ្ជកម្មដូចគ្នានឹងតំបន់ស្គន់ ដែលស្ថិតនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម យ៉ាងដូច្នោះដែរ។ ដ្បិតអីនៅពេលបច្ចុប្បន្ន ទាំងគម្រោងអភិវឌ្ឍរបស់សាលាខេត្តកំពង់ធំ ក៏ដូចជាបណ្តាអ្នកវិនិយោគ លើវិស័យអចលនទ្រព្យមួយចំនួន សុទ្ធតែបានផ្តោតការចាប់អារម្មណ៍ ទៅលើតំបន់មួយនេះគួរឱ្យគត់សម្គាល់។
អ្នកនាង ឡេង ចាន់ណា ម្ចាស់គម្រោង សុកគា ដីឡូតិ៍ បានលើកឡើងថា បច្ចុប្បន្ន ដីនៅក្នុងតំបន់ស្រុកសន្ទុក ជាពិសេស ដីដែលស្ថិតនៅជាប់ និងផ្លូវជាតិ៦ តែម្ដង គឺកំពុងតែចាប់ផ្តើមបង្ហាញពីសក្ដានុពលរបស់ខ្លួន ហើយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគលើវិស័យអចលនទ្រព្យ។ ក្នុងនោះ រួមមានការអភិវឌ្ឍជាសំណង់លំនៅដ្ឋានជាផ្ទះល្វែង រួមជាមួយគម្រោង នៃការបង្កើតជាបុរី ក្នុងទ្រង់ទ្រាយធំតែម្ដង។ ម្យ៉ាងវិញទៀត ហេតុផលដែលធ្វើឱ្យអ្នកវិនិយោគ ងាកមកចាប់អារម្មណ៍អភិវឌ្ឍ។ នេះក៏ព្រោះ តែវិសាលភាពផ្ទៃដីនៅក្នុងតំបន់មួយនេះ នៅមានភាពទូលាយ តម្លៃនៅមានកម្រិតនៅឡើយ ដែលវាជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ អាចទទួលបានចំណេញត្រឡប់មកវិញច្រើន។
អ្នកនាង ឡេង ចាន់ណា បញ្ជាក់ដូច្នេះថា ៖«ដូចដែលឃើញស្រាប់ហើយ បច្ចុប្បន្ន មានគម្រោងអភិវឌ្ឍជាច្រើន កំពុងតែបង្ហាញខ្លួននៅទីនេះ។ ជាក់ស្ដែង គ្រាន់តែគម្រោងរបស់ សុកគា ដីឡូតិ៍ បានកើតមានរហូតដល់ ៤ គម្រោង ហើយស្ថិតក្នុងស្រុកសន្ទុកទាំងអស់។ ក្នុងនោះ គម្រោង ទី១ ទី២ និងទី៣ ត្រូវបានលក់ចេញអស់យ៉ាងជោគជ័យ ដោយនៅក្នុងគម្រោងមានបង្កើតផ្សារ សាលារៀន ក្លឹបកីឡា គ្លីនិកឯកជន ទីចំណតរថយន្ត (បេនឡាន) ដែលធ្វើឱ្យអ្នកដែលរស់នៅក្នុងតំបន់ងាយស្រួលក្នុងការប្រកបអាជីវកម្ម»។
ដោយឡែក សម្រាប់គម្រោងទី ៤ នេះ គឺមានរហូតដល់ទៅ ១៥ ហិកតា ស្ថិតនៅជាប់ផ្លូវជាតិ៦ តែម្ដង និងកាត់តែមានភាពល្អប្រសើរជាងគម្រោងមុនៗ។ ក្រៅពីស្ថិតនៅជាប់ផ្លូវជាតិ គឺថែមទាំងមានប្រព័ន្ធធារាសាស្ត្រដ៏សំខាន់ ប្រចាំខេត្ត ស្ថិតនៅពីក្រោយទៀតផង។ ទន្ទឹមនឹងនេះ ខណៈដែលក្រុមហ៊ុនក៏បានរៀបចំជាប្រពន្ធបង្ហូរទឹក បណ្តាញអគ្គិសនី ផ្លូវបេតុងធំទូលាយរួចជាស្រេច។ នៅក្នុងគម្រោងទី៤នេះ ក្រុមហ៊ុននឹងសាងសង់ជាផ្ទះល្វែង រួមជាមួយការពុះជាដីឡូតិ៍ជិត ១០០០ ឡូតិ៍ ក្នុងតម្លៃចាប់ពី ៦១២០ដុល្លារ ឡើងទៅតែប៉ុណ្ណោះ។ អតិថិជន អាចបង់រំលោះរយៈពេលវែង ដើម្បីផ្តល់ជាជម្រើស និងលទ្ធភាព ដល់អ្នកដែលមានចំណូលទាប តែមានបំណងចង់បានលំនៅដ្ឋាន ក៏ដូចជាដី សម្រាប់សាងសង់លំនៅដ្ឋានរស់នៅ និងចង់លក់បន្តយកចំណេញជាដើម។
អ្នកនាង ឡេង ចាន់ណា ក៏បានកត់សម្គាល់ធ្ងន់ផងដែរថា នៅពេលដីខ្លីខាងមុខនេះ នឹងកើតមានគម្រោងថ្មីៗជាច្រើនទៀត ដែលជាកត្តាជំរុញឱ្យតំបន់ខាងលើនេះ ក្លាយជាតំបន់លំនៅដ្ឋាន និងអាជីវកម្ម បានយ៉ាងឆាប់រហ័សជាជាក់មិនខាន។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ក៏បានលើកឡើងផងដែរថា សម្រាប់ដីដែលស្ថិតនៅជាប់ផ្លូវជាតិ៦ នឹងកាន់តែមានភាពទាក់ទាញខ្លាំង ដែលអាចផ្តល់ឱកាសយ៉ាងល្អប្រសើរ ទៅដល់បណ្តាអ្នកវិនិយោគនានា ទាំងការទិញ-លក់ ក៏ដូចជាអ្នកអភិវឌ្ឍលើគម្រោងសំណង់លំនៅដ្ឋាន។ នោះក៏ព្រោះតែ ដីនៅតំបន់នេះ មានសក្ដានុពល និងមានវិសាលភាពធំទូលាយនៅឡើយ ហើយការវិនិយោគ ទៅលើដីដែលមានឯកសារស្របច្បាប់ត្រឹមត្រូវ វាមិនបង្កឱ្យខាតបង់នោះទេ។
គួរបញ្ជាក់ផងដែរថា ចំពោះគម្រោងទី៤ របស់ក្រុមហ៊ុន សុកគា ដីឡូតិ៍ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ ភូមិស្ដុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាបណ្ដុំរមណីយដ្ឋានជាច្រើន ដូចជា រមណីយដ្ឋានភ្នំសន្ទុក, រមណីយដ្ឋានបឹងសំរឹទ្ធិ , រមណីយដ្ឋានទំនប់៧មករា, រមណីយដ្ឋានទំបន់១មករា និងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 089 886 000 / 097 8888 928 / 098 255 562 / 071 5555 224៕