អត្ថបទពាណិជ្ជកម្ម
vivo បង្ហាញជម្រើសពណ៌ថ្មី និងកាមេរ៉ាក្រោយដល់ទៅ៣គ្រាប់ សម្រាប់ vivo V15Pro
× កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន vivo បានបង្ហាញចេញនូវរូបភាពមួយដែលទាក់ទងនឹងការត្រៀមមកដល់ នៃសមាជិកថ្មីដែលត្រូវបង្ហាញនាពេលឆាប់ៗនេះ របស់ស្មាតហ្វូននៃត្រកូល V ម៉ូឌែល vivo V15|V15Pro។ វាត្រូវបានបង្ហើបចេញមក ជាមួយកាមេរ៉ាមុខផុសឡើង មានទំហំធំដល់ទៅ 32MP និងផ្ទៃអេក្រង់លាត Ultra_FullViewTM_Display គ្មានឆក និងតំណក់ទឹក។
ពេលនេះ យើងនឹងលើកយកម៉ូឌែល V15Pro ដែលត្រូវបានបង្ហើបបន្ថែម មកជាមួយនឹងរចនាបថ នៃជម្រើសពណ៌ថ្មី ២ពណ៌ សម្រាប់ឆ្នាំ២០១៩ នេះផងដែរ គឺ ToPaz Blue (ពណ៌ខៀវបែបឆ្នូតៗ ) និង Coral Red (ពណ៌ក្រហមបែបឆ្នូតៗ)។ វាជាការរចនាបែប Spectrum Ripple ដែលមើលមកពណ៌ទូរស័ព្ទ ពិតជាមានភាពស្រស់ស្អាត ហើយបង្ហាញចេញនូវភាពលេចធ្លោ ជាងការលាយពណ៌ធម្មតា។ អ្វីដែលពិសេសនោះ សម្រាប់ម៉ូឌែល V15Pro វាត្រូវបានបំពាក់មកជាមួយនឹងកាមេរ៉ាក្រោយដល់ទៅ ៣គ្រាប់ និងទំហំកាមេរ៉ាធំ 48M (f/1.8) +8MP (f2.2)+5MP (f2.4) ដែលនឹងអនុញ្ញាតឲ្យយើង ផ្តិតយករូបភាពកាន់តែមានភាពស្រស់ស្អាត ច្បាស់ត្រជាក់ភ្នែកដូចជាធម្មជាតិ។ ឯតម្លៃរបស់វាវិញ នៅតែមិនទាន់បានប្រកាសឲ្យបានដឹងនៅឡើយទេ។ប៉ុន្តែនូវអ្វីដែលយើងបានដឹងនោះ vivo V15Pro អាចមកដល់កម្ពុជានៅអំឡុងខែមីនាខាងមុខនេះ។
សម្រាប់អតិថិជនដែលតែងតែគាំទ្រ លើផលិតផលស្មាតហ្វូន vivo សូមរង់ចាំការមកដល់ នៃសមាជិកថ្មី vivo V15Pro មួយនេះទាំងអស់គ្នាណា។ ចង់ដឹងឲ្យកាន់តែច្បាស់ សូមលោកអ្នកតាមដានតាមរយៈ ផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន vivo ទាំងអស់គ្នា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com