អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​២០១៩៖ លើសពី​ពិព័រណ៍​លំនៅដ្ឋាន វា​គឺជា​ការបង្ហាញ​បែបផែន​រស់នៅ​ដ៏​ទាន់សម័យ​
21, Feb 2019 , 4:03 pm        
រូបភាព
ដោយ: ថ្មីៗ
Realestate.com.kh បានរៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ដ៏​ធំ​ម្តងទៀត​គឺ​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​មិន​ត្រឹម​តែមាន​ការតាំង​បង្ហាញ​គម្រោង​លំនៅដ្ឋាន​នៅក្នុង​ពិព័រណ៍​នេះ​ក៏មាន​ការចូលរួម បង្ហាញ​ពី​ក្រុមហ៊ុន​ជាច្រើន​ទៀត​មានដូចជា​៖ វិស័យ​ហិរញ្ញវត្ថុ ធនាគារ ធានា​រ៉ាប់​រ៉ង សំណង់ គ្រឿង​សិ​ង្ហា​រឹម រថយន្ត និង​មានការ​ចូលរួម​ជាច្រើន​ទៀត​ពី​សំណាក់​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ផងដែរ​។​
 
​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា ២០១៩ ធ្វើឡើង​នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ ថ្ងៃទី​២៦-២៧ ខែមេសា ឆ្នាំ ២០១៩​។ 
 
​វត្តមាន​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​
​មាន​វត្ត​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ដែល​រួមមាន​គម្រោង​លំនៅដ្ឋាន និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ជាច្រើន​មានដូចជា​៖ គម្រោង​លំនៅដ្ឋាន The Peninsula Private Residences KT Pacific, Koh Thmey, La Vista One, Angkor 4 Season Hotel, R&F Properties, V-House, 7 Residence, Borey VIP, PH Real Estate, LCJ - H.Y.O (Cambodia) International Real Estate Company Limited, Creed, Borey BTS, Prime One, The National Coast, BooYoung Town, Urban Village, Seara Sports and Arakawa Residence និង​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​បាន​ចូលរួម​ជាមួយនឹង​ពិព័រណ៍​នេះ​ផងដែរ​។​
 
​ក្រុមហ៊ុន​Cellcard​ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​ក្នុងស្រុក​ដ៏​ធំ​បំផុត​បាន​ចូលរួម​ជា ម្ចាស់​ឧបត្ថម្ភ​នៅក្នុង​ពិព័រណ៍​នេះ​ផងដែរ​។ 
​ជាមួយគ្នានេះ​ផងដែរ លោក Chris Hong អ្នក​ប្រឹក្សា​យោបល​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Prime One Real Estate បាន​ឲ្យ​ដឹងថា​ការចូលរួម​ជាមួយនឹង​ព្រឹត្តិការណ៍​ពិព័រណ៍​លំនៅដ្ឋាន​នេះ ជា​ឱកាស​ដ៏​ល្អ​ដែល​យើង​អាច​ភ្ជាប់​ទំនាក់ទំនង​ដោយផ្ទាល់​ទៅកាន់​អតិថិជន​គោល​ដៃ​របស់​យើង​។ ក្រៅពី​ឱកាស​នៃ​ការលក់​យើង​ក៏​អាច​ផ្សព្វផ្សាយ​នៃ​កិត្តិនាម​ក្រុមហ៊ុន​របស់​យើង​ទៅកាន់​សា​ធារ ណ​ជន​ឲ្យ​បាន​ស្គាល់​ផងដែរ​។​
 
​ចំណែកឯ​អ្នកនាង ចេង សុខា នាយករង​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​លំនៅដ្ឋាន​ជប៉ុន  Creed Group បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​របស់​យើង​បាន​ធ្លាប់​ចូលរួម​ជាមួយនឹង​ព្រឹត្តិការណ៍ ពិព័រណ៍​ដែល​រៀបចំ​ដោយ Realestate.com.kh កាលពី​ឆ្នាំមុន​រួចមកហើយ វា​ពិតជា​ការរៀបចំ​ដ៏​ល្អ ហើយ​ឆ្នាំនេះ​វា​កាន់តែ​ធំ​ជាង​មុន ដែល​កម្មវិធី​ពិព័រណ៍​នេះ​រៀបចំ​នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​។​
 
​អ្វីដែល​អ្នក​រំពឹងទុក​
​មិន​ត្រឹមតែ​ជា​ពិព័រណ៍​ដែល​លោកអ្នក​អាច​ស្វែងយល់​បន្ថែម​អំពី​គម្រោង​លំនៅដ្ឋាន​តែប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ជា​ព្រឹត្តិការណ៍​នៃ​ការតាំង​បង្ហាញ​ជាមួយនឹង​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ការរស់នៅ​ប្រចាំថ្ងៃ ដែល​រួមមាន​៖ រថយន្ត សំណង់ ផ្នែក​តុបតែង ស្ថាបត្យកម្ម ធនាគារ និង​ធានា​រ៉ាប់​រ៉ង​ជាដើម​។​
 
​លោក Tom O’Sullivan បាន​និយាយថា “​រស់នៅ​ប្រកបដោយ​ស្តង់ដារ​ខ្ពស់ អមដោយ​ការរស់នៅ​ដោយ​ភាព​ស៊ី​វិ​ល័យ លោកអ្នក​អាច​ចូលរួម​ស្វែងយល់​មិន​ត្រឹមតែ​គម្រោង​លំនៅដ្ឋាន​តែប៉ុណ្ណោះ​ទេ លោកអ្នក​អាច​ស្វែងយល់​បន្ថែម​អំពី​បច្ចេកវិទ្យា ក៏ដូចជា​មាននូវ​ការបង្ហាញ​រថយន្ត​ផង ដែរ​។​”
 
​បន្ថែម​ពីនេះ​ទៀត ហេង ចាន់​រដ្ឋា ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​កោះ​ថ្មី​ដែលមាន App ត្នោត​ជា​បណ្តាញ​ព័​ត៍​មានបាន​ឲ្យ​ដឹងថា “​ការ​មាន​វត្តមាន App ត្នោត គឺជា​បណ្តាញ​ព័ត៌មាន​ចែកចាយ​ព័ត៌មាន​ពិតៗ ចំណេះដឹង​ទូទៅ សង្គម ធុរកិច្ច ក៏ដូចជា​ព័ត៌មាន​ទាន់​ហេតុការណ៍​ជាដើម​។​”
 
​រង្វាន់​សម្រាប់​អ្នកចូលរួម​ពិព័រណ៍​
​ទន្ទឹមនឹងនេះ​អ្នកចូលរួម​ពិព័រណ៍​ក៏មាន​ឱកាស​ឈ្នះ​រង្វាន់​ផ្សេងៗ​ពី​កម្មវិធី​នេះ​ផងដែរ​។ ប្រសិនបើ​អ្នក​មិន​បានឈ្នះ​រង្វាន់​អ្វី​ក៏ដោយ ប៉ុន្តែ​លោកអ្នក​នឹង​ទទួលផល​ប្រយោជន៍​ជាច្រើន​ក្នុងការ​ចូលរួម​ក្នុង​ពិព័រណ៍​នេះ ដោយ​ព្រឹត្តិការណ៍​នេះ​មាន​កម្មវិធី​សិក្ខាសាលា​ដែល​ចូលរួម​ដោយ​វាគ្មិន​ល្បីៗ​នៅក្នុង​វិស័យ​ពាក់ព័ន្ធ​ដោយ​លើ​យក​ប្រធានបទ​សំខាន់ៗ​ដូចជា ការវិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ ច្បាប់ និង​ធុរកិច្ច​ជាដើម ទាំងនេះ​ជា​ចំណេះដឹង​ដ៏​មាន​ប្រយោជន៍​សម្រាប់ លោកអ្នក​។​
 
​ចុះឈ្មោះ​ចូលរួម​ដោយ​សេរី​ចុច​លី​នង​ខាងក្រោម​៖
​ទំនាក់់ទំនង​ក្នុងការ​កក់​ស្តង់​៖ +855 78 637 323 (​ភាសា​ខ្មែរ និង​ចិន​) ឬ +855 12 599 699 (​អង់គ្លេស​).
 
​ដកស្រង់​ចេញពី ៖ Realestate.com.kh!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com