កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo៖ «​ខ្ញុំ​ឈ្នះ Champions League ៥​ដង តែ AT-Madrid សូន្យ​»
21, Feb 2019 , 9:59 pm        
រូបភាព
Cristiano Ronaldo លើកម្រាមដៃ៥ បង្ហាញទៅអ្នកគាំទ្រ AT-Madrid
Cristiano Ronaldo លើកម្រាមដៃ៥ បង្ហាញទៅអ្នកគាំទ្រ AT-Madrid
​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បាន​ឆ្លើយតប​ចំពោះ​ការបរាជ័យ​របស់ Juventus ក្រោម​ថ្វី​ជើង Atletico Madrid ដោយ​រំលឹក​គ្រប់គ្នា​ថា​ខ្លួន​ឈ្នះ​ពាន Champions League ចំនួន​៥​ដង​មកហើយ ខណៈ​ក្រុម​ពី​អេ​ស្ប៉ា​ញ​នេះ​មិនទាន់​លើក​ពាន​នេះ​ម្តង​ឡើយ​។​


 
​អតីត​សមាជិក​ក្រុម Real Madrid រូបនេះ​បាន​វិល​ត្រលប់​ទៅកាន់​ទីក្រុង​ម៉ា​ដ្រី​ឌ ប៉ុន្តែ​ទទួលបាន​ត្រឹម​ការខកចិត្ត​ប៉ុណ្ណោះ ដ្បិត​ត្រូវ​ក្រុម​របស់លោក Diego Simeone យកឈ្នះ​ក្រុម​ជើងឯក​អ៊ីតាលី​ក្នុង​លទ្ធផល ២-០ នា​ជំនួប​ជើង​ទី​១ វគ្គ​១៦​ក្រុម នៃ​ក្របខណ្ឌ​កំពូល​អ៊ឺរ៉ុប នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​។​
 
​ទោះបី​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អឺរ៉ុប និង​មាន​សមាសភាព​កីឡាករ​ល្អៗ​ច្រើនក្តី តែ Juventus នៅតែ​មិនអាច​រក​គ្រាប់​បាល់​សម្រាប់​ក្រុម​បាន​នា​ជំនួប​នោះ​។​
 
​យ៉ាងណាក៏ដោយ អំឡុងពេល​នៅលើ​ទីលាន Wanda Metropolitano ក្រោយ​ចប់​ការប្រកួត Ronaldo បាន​លើក​ម្រាមដៃ​ប្រាំ បង្ហាញ​ទៅកាន់​អ្នកគាំទ្រ AT-Madrid​។ កាយវិការ​បែបនេះ ត្រូវបាន​គេ​ព្យាករណ៍​ថា​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៤​ឆ្នាំ​ចង់​ប្រាប់​អ្នក​រាល់គ្នា​ពី​ចំនួន​ពាន Champions League ដែល​រូបគេ​ធ្លាប់​ឈ្នះ ក្នុង​៤​លើក​ជាមួយ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Real និង​ជាមួយ Manchester United មួយ​លើក​។​
 
​ឆ្លើយ​នឹង​សំនួរ​អ្នកការ​សែត​ជុំវិញ​ការលើក​ម្រាម​ប្រាំ​នោះ Ronaldo ពិតជា​បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​បានឈ្នះ​ជើងឯក​ក្របខណ្ឌ Champions League ៥​លើក ហើយ​ពួកគេ​សូន្យ​»៕
 

Tag:
 បាល់ទាត់​
  UEFA Champions League
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com