ជាតិ
សង្គមជាតិ
សាកលវិទ្យាល័យ​ខេមរៈ​របស់លោក សុខ ទូច ត្រូវបាន​ភ្លើង​ឆេះ​
22, Feb 2019 , 9:08 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សាកលវិទ្យាល័យ​ខេមរៈ ដែល​ស្គាល់​ថា ជា​សាលា​ដែល​បង្កើតឡើង​ដោយ​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​នោះ ត្រូវបាន​ភ្លើង​ឆេះ កាលពី​វេលា​០១៖១៥​នាទី ឈានចូល​ថ្ងៃទី​២២ កុម្ភៈ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​


 
​បើតាម​ស្នងការ​នគរបាលជាតិ មូលហេតុ​ដែល​បណ្ដា​ឲ្យ​មាន​ភ្លើង​ឆេះ គឺ​កើតចេញពី​ការឆ្លង​ចរន្តអគ្គិសនី​។ ចំពោះ​អគ្គិភ័យ​នេះ បាន​បណ្ដា​ឲ្យ​មនុស្ស​៤​នាក់​រងរបួស និង​ខូចខាត​សម្ភារ​មួយចំនួន​រួមមាន ម៉ាស៊ីន​ចម្លង​ចំនួន​៤​គ្រឿង លេប​ថប​១៥​គ្រឿង ម៉ាស៊ីន​ព្រី​ន​៥​គ្រឿង ទូទឹកកក​១​គ្រឿង ម៉ូតូ​២​គ្រឿង ម៉ាស៊ីន​កាត់​ក្រដាស​១​គ្រឿង ។ តែ​មិន​ប៉ះពាល់​ដល់ផ្ទះ​អ្នកជិតខាង​ឡើយ ។ បច្ចុប្បន្ន​លោក រស់ រ៉ាវុធ គឺជា​នាយក​សាកលវិទ្យាល័យ​ខេ​មរះ ដែល​ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ៕
 

Tag:
 សុខ ទូច​
  អប់រំ​
  អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com