ពីនេះ ពីនោះ
«​ប្រឹក្សា​»​មានន័យ​ខុសគ្នា​ពី​ពាក្យ​«​ពិភាក្សា​» និង​«​ពិគ្រោះ​»
23, Feb 2019 , 7:39 am        
រូបភាព
លោក ច័ន្ទ សំណព្វ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ
លោក ច័ន្ទ សំណព្វ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ
ដោយ: ថ្មីៗ
«​ប្រឹក្សា​»,«​ពិភាក្សា​» និង​«​ពិគ្រោះ​» ជា​ពាក្យ​ដែល​មហាជន​សុទ្ធតែ​បាន​ប្រើប្រាស់​។ ពាក្យ​ទាំងអស់នេះ គឺ​សុទ្ធតែ​សំដៅលើ​ការផ្លាស់ប្តូរ​យោបល់ ការជជែក​ដេញ​ដាល និង​ការសួរនាំ​។ លោក ច័ន្ទ សំណព្វ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ពន្យល់​ពាក្យ​ទាំង​៣​នេះ គឺ​សម្រាប់​ប្រើ​ក្នុងតួនាទី​ខុសៗ​គ្នា​។​



​លោក ច័ន្ទ សំណព្វ បញ្ជាក់ថា ពាក្យ «​ប្រឹក្សា​» គឺ​សំដៅ​ដោយ​បុគ្គល​ណា​ម្នាក់​ដែល​ផ្តល់យោបល់​ឲ្យ​បុគ្គល​ណា​ម្នាក់ទៀត​ដែល​គេ​ងឿងឆ្ងល់​។ តួនាទី​ជា​អ្នក​ទីប្រឹក្សា គឺជា​អ្នកផ្តល់យោបល់​ដល់​អ្នក​ដែល​ត្រូវការ​យោបល់​ក្នុង​ការសម្រេច​ធ្វើ​អ្វីមួយ ផ្តល់យោបល់​ដល់​អ្នក​ដែល​គេ​ចោទសួរ ដើម្បី​ទទួលបាន​គំនិត​បន្ថែមទៀត​។
​សម្រាប់​ពាក្យ «​ពិភាក្សា​» គឺ​ការជជែក​គ្នា រវាង​មនុស្ស​ពីរ​នាក់ និង​ច្រើន​នាក់ ដើម្បី​ចែករំលែក​គំនិត​គ្នា​ទៅវិញទៅមក និង​ទទួលបាន​បទពិសោធន៍​ពីគ្នា​ទៅ​ទៅវិញ​មក​ផងដែរ​។ 
 
​ចំណែក «​ពិគ្រោះ​» គឺជា​ជជែក​វែកញែក​អំពី​បញ្ហា​ដែល​កើតឡើង​ចំពោះ​ខ្លួន​។ ឧទាហរណ៍​៖ អ្នកមាន​ជំងឺ​បាក់​ទឹកចិត្ត ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ចិត្តសាស្ត្រ ដើម្បី​ទទួលបាន​ពី​របៀប​គ្រប់គ្រង​ផ្លូវចិត្ត​ឲ្យ​ធូរស្បើយ​ឡើងវិញ​៕  
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com