Arsenal និង Chelsea សុទ្ធតែបានឈានទៅកាន់វគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Europa League ក្រោយទទួលជ័យជម្នះរៀងខ្លួននាការប្រកួតវគ្គ៣២ក្រុមនៅរាត្រីថ្ងៃទី២១ ខែកុម្ភៈ។ ក្រុមកាំភ្លើងធំបានផ្តួល BATE Borisov ដោយលទ្ធផលទាំងពីរជើង ៣-១ រីឯតោខៀវឈ្នះ Malmo ៥-១ សម្រាប់លទ្ធផលទាំងពីរជើង។
Arsenal បានយកឈ្នះ BATE Borisov ៣-០ នាជំនួបជើងទី២ វគ្គ៣២ក្រុម ខណៈកាលពីជើងទី១ ក្រុមពីលីគកំពូលអង់គ្លេសនេះចាញ់ក្រុមពីបេឡារុស ១-០។ ប៉ុន្តែគិតលទ្ធផលសរុបទាំងពីរជើងក្រុមរបស់លោក Unai Emery មានគ្រាប់បាល់នាំមុខ ៣-១ (Agg) និងអាចបន្តទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខណ្ឌលំដាប់ទី២អឺរ៉ុប។
ចំណែក Chelsea បានទទួលជ័យជម្នះលើក្រុម Malmo ទាំងពីរជើងទាំងម្តង ដោយជើងទី១ ឈ្នះ២-១ ហើយជើងទី២ ដោយលទ្ធផល ៣-០។ សរុបលទ្ធផលទាំងពីរជើងក្រុមពីអង់គ្លេសនេះមានគ្រាប់បាល់នាំមុខក្រុមពីស៊ុតអែត (៥-១)។ ដូច្នេះក្រុមរបស់លោក Maurizio Sarri បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយជាមួយ Arsenal និង១៤ក្រុមផ្សេងទៀតរួមមាន Dinamo Zagreb, Eintracht Frankfurt, Napoli, Salzburg, Valencia, Villarreal, Zenit St. Petersburg, FC Krasnodar, Benfica, Dynamo Kyiv, Slavia Prague, Inter Milan, Rennes និង Sevilla។
លទ្ធផលការប្រកួតវគ្គពាន Europa League ៣២ក្រុម៖
- Arsenal ៣ - ០ BATE Borisov
- Dinamo Zagreb ៣ – ០ Viktoria Plzen
- Eintracht Frankfurt ៤ – ១ Shakhtar Donetsk
- Napoli ២ – ០ FC Zuerich
- Salzburg ៤ – ០ Club Brugge
- Valencia ១ – ០ Celtic
- Villarreal ១ – ១ Sporting CP
- Zenit St. Petersburg ៣ – ១ Fenerbahce
- Bayer Leverkusen ១ – ១ FC Krasnodar
- Benfica ០ – ០ Galatasaray
- Chelsea ៣ – ០ Malmoe FF
- Dynamo Kyiv ១ – ០ Olympiacos
- Genk ១ – ៤ Slavia Prague
- Inter ៤ – ០ Rapid Wien
- Real Betis ១ – ៣ Rennes
- Sevilla ២ – ០ Lazio