ជាតិ
សង្គមជាតិ
ថៃ ឲ្យពលករខ្មែរ មកលេងចូលឆ្នាំ ដោយមិនចាំបាច់បង់ប្រាក់ចេញ-ចូល
× រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Adul Sangsingkeo បានអះអាងថា រដ្ឋាភិបាលថៃ នឹងមិនតម្រូវឲ្យពលករខ្មែរ មីយ៉ាន់ម៉ា និងឡាវ បង់ថ្លៃលើទិដ្ឋាការនោះទេ ដោយគិតពីថ្ងៃទី៥ដល់ថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៩ សម្រាប់ការធ្វើដំណើរទៅចូលរួមពិធីបុណ្យចូលឆ្នាំថ្មីនៃប្រទេសទាំង៣នេះ។ នេះបើតាមការចុះផ្សាយក្នុងគេហទំព័រក្រសួងការងារថៃ ។
គេហទំព័រក្រសួងការងារថៃ បានសរសេរថា៖«រដ្ឋមន្ត្រីការងារ បានចាត់តាំងភ្នាក់ងារផ្សេងៗ ចុះទៅកាន់តំបន់ដែលពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់ពលករទាំងនោះ ក្នុងការធ្វើដំណើរក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី។ រដ្ឋមន្ត្រីការងារ បានបញ្ជាមន្ត្រីក្រោមឱវាទ កុំឲ្យរំលោភអំណាច ហើយឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ ផ្សព្វផ្សាយឲ្យមានការយល់ដឹងនៅគ្រប់តំបន់ ជាពិសេស នៅតាមខេត្តជាប់ព្រំដែន ដើម្បីកាត់បន្ថយការចោទប្រកាន់ និងទប់ស្កាត់កុំឲ្យមានអ្នកដែលស្វែងរកផលប្រយោជន៍»។
ក្រសួងការងារថៃ បញ្ជាក់ថា អាចមានពលករប្រហែល ២សែន ទៅ ៣សែននាក់ ដែលត្រូវបានរំពឹងថា នឹងធ្វើដំណើរត្រឡប់ទៅប្រទេសរបស់ពួកគេ ក្នុងអំឡុងចូលឆ្នាំថ្មី៕
Tag:
ពលករចំណាកស្រុក
កម្ពុជា-ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com