អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនអាល្លឺម៉ង់គាំទ្រដល់វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា
× ក្រុមហ៊ុនអាល្លឺម៉ង់ដ៏ល្បីល្បាញ Würth និង Bosch បានការគាំទ្រដល់វិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ ដោយបានផ្តល់នូវសម្ភារបណ្តុះបណ្តាល និងម៉ាស៊ីនទំនើបៗជាច្រើន សម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅសណ្ឋាគារ Raffles Hotel Le Royal ។ ការផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការនេះ ក្នុងគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ RED IV របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) និង សមាគមសភាពាណិជ្ជកម្មអាល្លឺម៉ង់ (Arbeitskreis Deutsche Wirtschaft - ADW) ។
កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ RED គាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមបណ្តាខេត្តជាច្រើន និងផ្តល់ជំនួយដល់មជ្ឈមណ្ឌល អមជាមួយអ្នកជំនាញការអាល្លឺម៉ង់ផង។ លោក Stefan Hanselmann ប្រធាន RED បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ការឧបត្ថម្ភឧបករណ៍ ពីក្រុមហ៊ុន Würth និង Bosch គឺជាគំរូដ៏ល្អមួយ ដែលបង្ហាញថាក្រុមហ៊ុនអាល្លឺម៉ង់អាចចូលរួមគាំទ្រយ៉ាងសកម្មដល់ការអប់រំវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា។ ស្របពេលដែលសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរ តម្រូវការសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏មានការកើនទ្បើងផងដែរ»។
សមាគមសភាពាណិជ្ជកម្មអាល្លឺម៉ង់ ADW គឺជាចំណុចចាប់ផ្តើមដំបូងសម្រាប់បណ្តាក្រុមហ៊ុន និងឈ្មោះពាណិជ្ជកម្មអាល្លឺម៉ង់ ដែលមានបំណងក្នុងការចាប់ផ្តើមប្រទ្បូកក្នុងវិស័យផលិតកម្មចែកចាយ ឬ សេវាកម្ម។ ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ADW ផ្តល់ជូននូវការយល់ដឹងទូលំទូលាយ និងការចូលទៅកាន់បណ្តាញរបស់ខ្លួន នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដែលកំពុងលូតលាស់យ៉ាងឆាប់រហ័សដល់សមាជិក និងដៃគូរបស់ខ្លួន។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com