អត្ថបទពាណិជ្ជកម្ម
បុរី ប៉េង ហួត ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា បើក​ការដ្ឋាន​សាងសង់​គម្រោង​ថ្មី ដឹ​ស្តា មេ​រា​ហ្កា​ដិ​ន​
22, Feb 2019 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នា​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បុរី ប៉េង ហួត បានរៀបចំ​ពិធី​បញ្ចុះបឋមសិលា បើក​ការដ្ឋាន​សាងសង់​គម្រោង​ដឹ​ស្តា មេ​រា​ហ្កា​ដិ​ន ដែលមាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​ក្រវាត់ក្រុង​ទី​២ ក្នុង​តំបន់​អភិវឌ្ឍ​ពាណិជ្ជកម្ម  ភាគខាងត្បូង​រាជធានី​ភ្នំពេញ​។ គម្រោង​ថ្មី​នេះ ត្រូវធ្វើ​ដំណើរ​ប្រមាណ​តែ​៣​នាទី​ប៉ុណ្ណោះ ពី​មហាវិថី​សម្តេច​តេ​ជោ (៦០​ម៉ែត្រ​) នៅក្បែរ​ផ្សារ​ទំនើប​អ៊ី​អន​៣  និង​នៅក្បែរ​ព្រលានយន្តហោះ​ថ្មី​។​
 
​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់ គម្រោង​ដឹ​ស្តា មេ​រា​ហ្កា​ដិ​ន នេះ​ក៏មាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​សំណាក់ ថ្នាក់ដឹកនាំ បុគ្គលិក​គ្រប់​ជាន់ថ្នាក់ របស់​ក្រុមហ៊ុន បុរី ប៉េង ហួត រួមទាំង​ភ្ញៀវកិត្តិយស​ប្រមាណ​ជា​ជិត​២០០​នាក់​ផងដែរ​។​


 
​គម្រោង​ថ្មី​មួយ​នេះ ជា​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ទំនើប​ចម្រុះ ដ៏​គួរ​ឲ្យ​ទាក់ទាញ និង​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ ហើយ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​៤០​ហិកតា ជាមួយនឹង​លំនៅឋាន​ចម្រុះ​ជិត ១០០០​ខ្នង​។ ក្នុង​គម្រោង​នេះ​ទៀតសោត យើង​មាន​បន្ថែម​នូវ​ប្រភេទ​វីឡា​ដែល​បាន​រចនា​ជា​ម៉ូដ​ថ្មី ចំនួន​២ ផងដែរ​គឺ វីឡា ឃ្វី​ន​ថ្មី​និង វីឡា ព្រី​ន ប៊ី ដើម្បី​ផ្ដល់នូវ​ជម្រើស​កាន់តែ​សម្បូរបែប​ដល់​អតិថិជន​។​


 
​គម្រោង​ដឹ​ស្តា មេ​រា​ហ្កា​ដិ​ន​ជា​គម្រោង​ថ្មី​មួយ ក្នុងចំណោម​គម្រោង​ថ្មី​ទាំង ៥ ដែល​ក្រុមហ៊ុន   បុរី ប៉េង ហួត បាន​អភិវឌ្ឍ​ក្នុង​ឆ្នាំ​២០១៩ ដើម្បី​ចូលរួម​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ជាពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ​។ ក្នង​ចំណោម​គម្រោង​ថ្មី​ទាំង ៥ នេះ ស្ថិតក្នុង​ទីតាំង ៣ ផ្សេងៗ​គ្នា​ដែល ពោរពេញ​ដោយ​សក្តានុពល​ខ្លាំង នៃ​ការអភិវឌ្ឍ​ទីក្រុង ដូចជា​គម្រោង​ដឹ​ស្តា មេ​រា​ហ្កា​ដិ​ន និង គម្រោង ដឹ​ស្តា​ដាយ​មិន​២ ក្នុង​តំបន់​អភិវឌ្ឍ​ថ្មី​ភាគខាងត្បូង​នេះ​, គម្រោង ដឹ​ស្តា មុនី​រ៉ា​ហ៍ ក្នុង​តំបន់​ជ្រោយចង្វារ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A និង គម្រោង ស្តា​ផ្លា​ទី​នី​ម ម៉ា​ស្ទើ​រី និង ស្តា​ផ្លា​ទី​នី​ម រ៉ូ​ស​វី​ល ក្នុង​ខណ្ឌ​ច្បារអំពៅ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​។​


 
​សូមបញ្ជាក់​ផងដែរ​ថា គម្រោង​អភិវឌ្ឍ​លំនៅឋាន​ទំនើប​ចម្រុះ ដឹ​ស្ដា មេ​រា​ហ្កា​ដិ​ន នេះ ជា​គម្រោង​អភិវឌ្ឍ ដែល​ផ្តោត​សំខាន់​ផងដែរ នៅ​ធម្មជាតិ​ពណ៌​បៃតង ដែលមាន​សួនច្បារ​ធំ​ទូលាយ  និង​ថែមទាំង​មាន​តំបន់​ពាណិជ្ជកម្ម ពោរពេញ​ទៅដោយ​ហាង​ទំនិញ សេវាកម្ម និង​អគារ​ពាណិជ្ជកម្ម សម្រាប់​បំពេញតម្រូវការ ក្នុង​តំបន់ នឹង​ផ្តល់ជូន​អតិថិជន នូវ​បទពិសោធន៍​រស់នៅ​ដ៏​អស្ចារ្យ និង​សម្បូរបែប​ផងដែរ​។ 


 
​កាន់តែ​ពិសេស​ជាងនេះទៅទៀត អតិថិជន​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ រហូត​១០% ពី​គម្រោង​បុរី ប៉េង ហួត ដឹ​ស្តា មេ​រា​ហ្កា​ដិ​ន ហើយ​លោកអ្នក​ក៏​អាច​បង់​រំលស់​ដោយ​គ្មាន​ប្រាក់​កក់ រយៈពេល​១៧​ឆ្នាំ​ផងដែរ​។ ការផ្តល់ជូន​នេះ ផុតកំណត់​ត្រឹម​ដំណាច់ខែ​កុម្ភៈ នេះ​។ 




 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរ​សព្ទ​លេខ 015 90 6789 Email: [email protected]​ឬ​ចូលទៅ​កាន់​គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬ​អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន ពី​គ្រប់​ការិយាល័យ​លក់ ដែលមាន​ទីតាំង​ក្បែរ​លោកអ្នក រៀងរាល់​ម៉ោង​ធ្វើការ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com