កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ហាម Chelsea មិន​ឲ្យ​ទិញ​កីឡាករ​ថ្មី​ចូលពេញមួយ​រដូវ​កាល​ក្រោយ​
22, Feb 2019 , 5:49 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានសម្រេច​ហាម ក្លិប Chelsea មិន​ឲ្យ​ទិញ​កីឡាករ​ថ្មី​ចូល​នៅ​អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​ចំនួន​ពីរលើក ក្រោយ​រកឃើញថា​ល្មើ​សនឹង​ច្បាប់​ក្នុងការ​ទាក់ទង​កីឡាករ​ក្មេងៗ​។​


​ក្រុម​រហស្សនាម​តោ​ខៀវ ក៏ត្រូវ FIFA ពិន័យ​ជា​ប្រាក់​ចំនួន ៦០០០០០ ហ្វ្រ​ង់​ស្វី​ស (៦០​ម៉ឺន​ដុល្លារ​អាមេរិក​) ហើយ​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) ពិន័យ ៥១០០០០ ហ្វ្រ​ង់​ស្វី​ស (​ជាង​៥​ម៉ឺន​ដុល្លារ​) ផងដែរ​។​
 
​យ៉ាងណាក៏ដោយ Chelsea ទទួលបាន​រយៈពេល​៣​ថ្ងៃ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់ FIFA លើ​ការដាក់ពិន័យ​នេះ​។​
 
​ការដាក់ពិន័យ​របស់ FIFA កើតឡើង​ក្រោយ​ស៊ើបអង្កេត​ឃើញថា Chelsea បាន​ទិញ​កីឡាករ​អាយុ​ក្រោម​១៨​ឆ្នាំ​មួយចំនួន​ដែល​ខុស​នឹង​ច្បាប់​កំណត់​៕
 

Tag:
 FIFA
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com