កំណាព្យ
ពីនេះ ពីនោះ
ខ្មែរ​ខ្លាំង ខ្មែរ​ឯករាជ្យ​!
23, Feb 2019 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ


បទ ជាប់​ទង​

-​ខ្សោយ​គេ​បោក ខោក​តាមចិត្ត ឥត​មេត្តា​
​ស្រេច​គេ​ថា ឆ្ការ​ផ្លូវ​ដើរ ប្រើ​តាម​ចង់​
​គេ​ព្រមាន ហ៊ាន​ប្រមាថ ខាត​បាត់បង់​
​ស្មេ​រថា​ត្រង់ ចង់បាន​ខ្លាំង តាំង​រួម​ផ្តុំ​។​
 
-​ខ្មែរ​តែមួយ ព្រួយ​រួម​ស្រាយ ត្រាយ​រក​ត្រើយ​
​ឈប់​កន្តើយ ឆ្លើយឆ្លង​ឆ្លៀត បៀត​បិ​ច​កុំ​
​អ្នកខ្លាំង​ឲ្យ ខ្សោយ​ខ្សោះ​ខ្សត់ អត់​អ្នក​សុំ​
​ក្រៅ​ក្នុង​ផ្តុំ កុំ​ពឹង​គេ រេ​មិន​ទៀង​។​
 
-​មុនគេ​ឲ្យ ក្រោយ​គេ​អត់ កត់​កាត់​លៃ​
​ខ្លះ​បំភ្លៃ លៃ​បំប្លែង​ ​ស្តែង​ល្មម​រាង​
​យើង​ប្រឹង​វិញ ទិញ​លក់ដូរ ថូ​ថាស​ពាង​
​ប្រសើរ​ជាង លាងចាន​ចាំ ផ្តាំ​គេ​ជួយ​។​
 
-​ប្រឹង​ឲ្យ​មាំ ទ្រាំ​ឲ្យ​មាន ឈាន​ឲ្យ​ខ្ពស់​
​ខ្មែរ​អាច​រស់ ខ្ពស់​មុខមាត់ រដ្ឋ​ឈប់​ព្រួយ​
​រាស្ត្រ​សិក្សា ការងារ​ខ្លាំង តាំងខ្លួន​ជួយ​
​ខ្មែរ​តែមួយ ជួយ​ជាតិ​បាន ថ្កាន​ថ្កុំថ្កើង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com