ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផលវិបាក​ដែល​អាច​កើតឡើង នៅពេលដែល​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​
23, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រាងកាយ​របស់​យើង​ត្រូវការ​ជាតិ​ស្ករ​ផ្គត់ផ្គង់​ដែលមាន​ស្ថេរភាព​មួយ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​វា​មាន​ដំណើរការបាន​ត្រឹមត្រូវ​។​

 
​ប្រសិនបើ​កម្រិត​នៃ​ជាតិ​ស្ករ​ចុះ​ទាប​ពេក វា​អាច​បង្ក​ឲ្យ​មាន​ប៉ះពាល់​ទៅលើ​ខួរក្បាល​របស់​អ្នក​ដូចជា ៖
• វង្វេង ឬ​អសមត្ថភាព​ក្នុងការ​បំពេញភារកិច្ច​ប្រចាំថ្ងៃ​
• ស្រវាំងភ្នែក​
• ប្រកាច់​
• សន្លប់​។​
 
​រោគសញ្ញា ដែល​អាច​កើតមាន មុនពេល​ប៉ះពាល់​ដល់​ខួរក្បាល​មានដូចជា ៖
• ញ័រ​ទ្រូង​
• ញ័រ​ដៃ​
• ឆាប់​ភ័យ​
• បែកញើស​
• ឃ្លាន​។​
 
​ប្រសិនបើ​មិន​ធ្វើការ​ព្យាបាល នោះ​វា​អាច​នាំ​ឲ្យ ៖
• ប្រកាច់​
• ការបាត់បង់​ស្មារតី​
• អាច​ឈានដល់​ស្លាប់ ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com