ជាតិ
សង្គមជាតិ
មន្ត្រី​ដោះមីន​ម្នាក់ ដាច់​ប្រអប់ដៃ​ខាងឆ្វេង ដោយសារ​ផ្ទុះ​ឌុយ​ទូរ​សព្ទ​អាយ​ហ្វូ​ន​
23, Feb 2019 , 1:06 pm        
រូបភាព
លោក សោម សុជាតិ (រូប​ពីលោក ហេង រតនា )
លោក សោម សុជាតិ (រូប​ពីលោក ហេង រតនា )
លោក សោម សុជាតិ ​ប្រធាន​គម្រោង​បោសសម្អាត​មីន​នៅ​ខេត្តបាត់ដំបង បាន​ដាច់​ប្រអប់ដៃ​ខាងឆ្វេង ដោយសារតែ​ផ្ទុះ​ឆ្នាំង​សាក​ទូរ​សព្ទ​អាយ​ហ្វូ​ន (iPhone) កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩​។


 
​លោក ហេង រតនា ប្រធាន​ម​ជ្ឈ​ម​ណ្ឌ​សកម្មភាព​កម្ចាត់មីន​នៅ​កម្ពុជា (CMAC)  បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា លោក សោម សុជាតិ ជា​ប្រធាន​គម្រោង​បោសសម្អាត​មីន និង​ជួយសង្គ្រោះ​ជនពិការ​ដោយសារ​មីន​នៅ​ខេត្តបាត់ដំបង ដែលមាន​កម្លាំង​ប្រតិបត្តិការ​ជាង​៥០០​នាក់​។
 
​ប្រធាន​ស៊ីម៉ាក់​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​បន្ថែម តាម​ទូរ​សព្ទ​ថា លោក សោម សុជាតិ បានកាន់ចុចទូរសព្ទ ពេលកំពុងបញ្ចូលថ្ម។ ប៉ុន្តែ លោក បញ្ជាក់ថា ដៃ​ខាង​ស្តាប់​របស់លោក សោម សុជាតិ មិន​រងរបួស​អ្វី​ទេ​។ លោក បន្តថា បច្ចុប្បន្ន លោក សោម សុជាតិ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​៕  
 
 
 
 

Tag:
 សោម សុជាតិ​
  ស៊ីម៉ាក់
  ហេង រតនា
© រក្សាសិទ្ធិដោយ thmeythmey.com