អត្ថបទពាណិជ្ជកម្ម
Page ផ្លូវការ​របស់ OPPO បញ្ចេញ​វីដេអូ​ផលិតផល​ថ្មី​មែន​?
23, Feb 2019 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្មីៗ​នេះ​មាន​ព័ត៌មាន​បរទេស​ជាច្រើន​បា​នប​ញ្ជេ​ញ​នូវ​រូបភាព​Poster និង រូបភាព​វីដេអូ​ជាច្រើន​ដែល​ហាក់ដូចជា​ចង់បង្ហាញ​ថា​ក្រុមហ៊ុន OPPO នឹងមាន​ចេញ​ផលិតផល​ថ្មី​របស់ខ្លួន​ជា​ម៉ូ​ឌែ​ល F11 Pro ដែល​បណ្តាល​ឲ្យ​មានការ​ងឿងឆ្ងល់ និង ចង់ដឹង​ពី​ព័ត៌មាន​បែកធ្លាយ​ទាំងនោះ​ថា​ជាការ​ពិត​ឬ​យ៉ាងណា​។ តាមរយៈ​រូបភាព​នោះបាន​បង្ហាញថា​នឹងមាន​ទូរស័ព្ទ F11 Pro ដ៏​ទាក់ទាញ​មក​ជាមួយនឹង​អេក្រង់​លាតសន្ធឹង គ្មាន​ចន្លោះ​ឆក ហើយ​មាន​ភាពស្រដៀងគ្នា​បន្តិច​ទៅ​និង​ម៉ូ​ឌែ​ល OPPO Find X បន្តិច​។ ចំណែក​ការ​រចនា​កាមេរ៉ា​នៅ​ខ្នង ខាងក្រោយ​វិញ គឺ​ស្ថិតនៅ​ចំ​ជួរ​កណ្តាល​តែម្តង វា​ស្ថិតក្នុង​រាង​បញ្ឈរ​ចុះក្រោម ជាមួយ​កាណុង​កាមេរ៉ា​ភ្លោះ អមដោយ Flash LED នៅ​ផ្នែក​ខាងលើ​ថែម​ទៀតផង វា​មើលទៅ​ហាក់​មាន​ទ្រនាប់​សេន​ស័​រ ស្កេ​ន​ម្រាមដៃ​ដ៏​គួរ​ឲ្យ​ទាក់ទាញ នៅ​ខាងក្រោម​កាមេរ៉ា​ដូច្នោះ​ដែរ​។ ជាពិសេស គឺថា​នៅក្នុង​រូបភាព Poster នោះ បាន​សរសេរ​បញ្ជាក់បន្ថែម​ទៀតថា​ទំហំ​កាមេរ៉ា​ខាងក្រោយ​ខ្នង​វា​មាន​ទំហំ 48 MP និង​មាន​ពាក្យស្លោក​ជា​ភាសារ​អង់គ្លេស​ថា Brilliant portrait in low light ដែល​មានន័យថា កាមេរ៉ា​ខាងក្រោយ​នៃ​ស្មា​ត​ហ្វូ​ន​នេះ ជា​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​ដែលមាន​សមត្ថភាព​ថត​ច្បាស់​នៅ​កន្លែង​ដែលមាន​ពន្លឺ​តិ​ត ល្អឥតខ្ចោះ​តែម្តង និង​មាន​ពណ៌​ខៀវ​បែក​ស្វាយ​ដូចគ្នា​ទៀត​ជាដើម ។​




 តាម​ប្រភពព័ត៌មាន​បែកធ្លាយ​នោះ ម៉ូ​ឌែ​ល​ថ្មី​របស់ OPPO នេះ​អាច​នឹង​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ដូច​និង​ម៉ូ​ឌែ​ល​មុន​ដែរ ប៉ុន្តែ​យើង​មិនទាន់​ដឹងថា​វា​ស្ថិតក្នុង​ទំហំ​ប៉ុន្មាន​នៅឡើយ​ទេ​។ យ៉ាងណាមិញ​យើង​ក៏​នៅ​មិនទាន់​ដឹងថា តើ F11 Pro ដែល​គ្រប់គ្នា​នាំ​ផ្អើល​ចង់ដឹង​នោះ នឹង​មកដល់​កម្ពុជា​ឬទេ​? តើ​ជា F11 ឬ F11 Pro​ដែល​នឹង​មកដល់​កម្ពុជា​? ទាំងនេះ​វា​គ្រាន់តែ​ជា​សំណួរ​ប៉ុណ្ណោះ​។ មិនយូរប៉ុន្មាន​ស្រាប់តែ​ព្រឹក​មិញ​នេះ Page ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ចេញ​រូបភាព​វីដេអូ​មួយ ដែល​បាន​សម្ភាសន៍​ក្រុម​អ្នកគាំទ្រ​ផលិតផល​របស់​ពួកគេ​ដែលមាន​រយៈពេល​៤៦      វិនាទី​។ តាមរយៈ​វីដេអូ​ខ្លី​នេះ​គឺមាន​ក្រុមគាំទ្រ​ទ​ខ្លះ​បានបង្ហាញ​ចំណាប់អារម្មណ៍​ខុសៗ​គ្នា​របស់​ពួកគេ​ស្តីអំពី​បទពិសោធន៍ នៃ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន និង ភាព​ពេញចិត្ត​ចំពោះ​ផលិតផល​នានា​របស់ OPPO នាពេល​កន្លងមក​។ ប៉ុន្តែ​អ្វី​ដែលជា​ចំងល់​ក្នុង​វីដេអូ​រយៈពេល​៤៦​វី​នាទី​នេះ យើង​ឃើញថា​មាន​ការតភ្ជាប់​វីដេអូ​ខ្លី​មួយទៀត​នៅ​នាទីចុងក្រោយ គឺមាន​រូបភាព​ទូរស័ព្ទ​រាង​ផ្តេក​មួយ​ម៉ូ​ឌែ​ល ដែល​យើង​មិនដឹងថា​វា​ជា​ស្មា​ត​ហ្វូ​ន F11 ឬ F11 Pro នៅឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​បានសរសេរថា (​នឹងមាន​អ្វី​កើតឡើង​នាពេល​ឆាប់ៗ​នេះ​…) ជា​ភាសា​ខ្មែរ​ទៀត ។

បើ​ចង់ដឹង​ច្បាស់​សូមទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖​



​អ្វីដែល​លោកអ្នក​បានឃើញ​នៅពេលនេះ វា​គ្រាន់តែ​ជា​វីដេអូ​ដែល​យើងខ្ញុំ​បាន​ដកស្រង់​ពី page ផ្លូវការ​របស់​OPPO​បង្ហោះ និង បាន​ត​ភ្ជាប់​គ្នា​ជាមួយនឹង​ព័ត៌មាន​បែកធ្លាយ​ពី​ព័ត៌មាន​បរទេស​តែប៉ុណ្ណោះ តើ​វា​អាចជា​យុទ្ធសាស្ត្រ​របស់ OPPO ឬ​យ៉ាងណា​? យើងទាំងអស់គ្នា​នៅតែ​មិនទាន់​ដឹង​ច្បាស់ និង​មិនអាច​សន្និដ្ឋានបានថា​ក្រុមហ៊ុន OPPO នឹងមាន​ផលិតផល​ថ្មី ជា​F11 ឬ F11 Pro មក​កម្ពុជា​នៅឡើយ​ទេ ព្រោះ​វា​គ្រាន់តែ​ជា​ព័ត៌មាន​បែកធ្លាយ​ង​នៅក្នុង​ស្រុក និង ពី​សារព័ត៌មាន​បរ​ទ​ស​។ ប៉ុន្តែ​ជាទូទៅ​យើង​តែង​សង្កេតឃើញថា ក្រោយពេល​មាន​ព័ត៌មាន​បែកធ្លាយ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ក្នុងស្រុក​ម្តងៗ​យ៉ាងយូរ​រយៈពេល​ប្រហាក់ប្រហែល​មួយខែ​នឹងមាន​វត្តមាន​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ថ្មី​នោះមក​ដល់​។ ម្យ៉ាងវិញទៀត​ប្រសិនបើ​យើង​តាមដាន Page ផ្លូវការ​របស់​ដៃគូ OPPO​នានា ដូចជា​នៅ​ប្រទេស​ឥណ្ឌា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម​ជាដើម យើង​ឃើញថា​ពួកគេ​ក៏​កំពុងតែ​កំដៅ​សាច់ដុំ​បញ្ចេញ Poster ផលិតផល​ថ្មី ជា​F11Pro​ហើយ ដូច្នេះ​តើ​OPPO កម្ពុជា នឹងមាន​ការមកដល់​របស់ F11 ឬ F11 Pro ឬទេ​?

អី​ញ្ចឹ​ង​មានតែ​ចាំមើល​ទាំងអស់គ្នា​បន្តិចទៀត​។ ដូច​យើង​បានដឹង​ស្រាប់​ហើយ​ថា OPPO ជា​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន​នៅក្នុង​ស្រុក និង តាម​បណ្តា​ប្រទេស​នានា​នៅលើ​សកលលោក ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៦ ដែល​ក្រុមហ៊ុន​នេះ​មាន​វត្តមាន​ក្នុងប្រទេស​កម្ពុជា​មក​បាន​ធ្វើ​ឲ្យ​ការលក់​ចេញ​របស់​ក្រុមហ៊ុន​នេះ មាន​ភាព​លេចធ្លោ​ខ្លាំង​ស្ទើរតែ​ស្មើនឹង​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​ជំនាន់​ចាស់ទុំ​មួយចំនួន​ផងដែរ​។ ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ Page របស់ OPPO តាមរយៈ https://www.facebook.com/OPPOCAMBODIA/



© រក្សាសិទ្ធិដោយ thmeythmey.com