ជាតិ
សង្គមជាតិ
​មេ​ប៉ូលិស​៖ គ្រឿងញៀន​ដល់​ទៅ​ជាង​៥០​គីឡូក្រាម ដែល​ចាប់បាន​ក្នុង​ក្លិប Rock
23, Feb 2019 , 3:52 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ស ថេត ស្នងការ​រាជធានី​ភ្នំពេញ បាន​អះអាងថា គ្រឿងញៀន​គ្រប់​ប្រភេទមាន​ដល់​ទៅ​ជាង​៥០​គីឡូក្រាម​ឯណោះ​ ដែលត្រូវបាន​ដកហូត​ក្នុង​មជ្ឈមណ្ឌល​ក​ម្សា​ន្ត Rock ដ៏ល្បីល្បាញនៅរាជធានីភ្នំពេញ។ ចំណែក ​យុវជន-​យុវនារី​ជាង​៣០០​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន ភាគច្រើន​សុទ្ធ​តែមាន​សារធាតុ​ញៀន ក្រោយពី​សមត្ថកិច្ច​ធ្វើតេស្ត​ទឹកនោម​។​


​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​សប៊ុក លោក ស ថេត សរសេរថា នៅពេល​បញ្ចប់​ការងារ​ សមត្ថកិច្ច នឹងធ្វើ​សន្និសីទកាសែតជុំវិញរឿងនេះ។ លោក បញ្ជាក់ថា សមត្ថកិច្ច​ជំនាញ កំពុង​មមាញឹក​បំពេញការងារ​នេះ។ 

ការចាប់យុវជននិងរឹបអូសគ្រឿងញៀន​ទាំងនោះ គឺធ្វើឡើងក្នុងប្រតិបត្តិទ្រង់ទ្រាយធំមួយ ក្នុងក្លិបកម្សាន្ត Rock កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។  ប្រតិបត្តិការនេះ ដឹកនាំដោយលោក ស ថេត ផ្ទាល់តែម្តង៕ 
 
 

Tag:
 ស ថេត​
  Rock
© រក្សាសិទ្ធិដោយ thmeythmey.com