តំបន់​អង្គរ​ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក នៅ​រដូវប្រាំង​នេះ
ជាតិ
តំបន់​អង្គរ​ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក នៅ​រដូវប្រាំង​នេះ
24, Feb 2019 , 9:19 am        
រូបភាព
រូបភាពពីអាជ្ញាធរអប្សរា
រូបភាពពីអាជ្ញាធរអប្សរា
​ភ្នំពេញ​៖​តំបន់​អង្គរ​ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់ នៅ​រដូវប្រាំង​។ នេះ​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា​។​

 
​អាជ្ញាធរ​ជាតិ​អប្សរា មូលហេតុ​នៃ​ការខ្វះខាត​ទឹក​ប្រើប្រាស់​នេះ ដោយសារ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក បាន​បើកទ្វារ​ដើម្បី​បញ្ចូល​ទឹក​ទៅ​ស្ទឹង​ព្រះ​ស្រុក សម្រាប់​ស្រោចស្រព​ស្រែ​ប្រជាពលរដ្ឋ​ចំនួន​៣០០​ហិកតា ចំនួន​ពីរលើក​។ ដោយ​លើកទីមួយ រយៈពេល​ពីរ​សប្តាហ៍ និង​លើក​ទី​ពីរ រយៈពេល​មួយ​សប្តាហ៍ ចេញពី​ប្រឡាយ​ស្តុក​ទឹក​បម្រុង សម្រាប់​ប​ញ្ជូ​ល​ទៅក្នុង​បារាយណ៍​ខាងជើង ក​សិន្ធុ​ក្រុង​អង្គរធំ និង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។​


 
​បច្ចុប្បន្ន​ប្រឡាយ​ស្តុក​ទឹក​បម្រុង ពុំមាន​ទឹក​ទេ ដោយសារ​បរិមាណ​ទឹក​ស្ទឹង​សៀមរាប ដែល​ហូរ​ពី​ភ្នំ​គូលែន​តិចតួច​ពេក ខណៈ​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ចែក​ទឹក​មួយផ្នែក​មក​ក្រុង​សៀមរាប​។ នេះ​បើតាម​ការអះអាង​របស់​លោក ភឿន សុ​ឃីម ដែល​អាជ្ញាធរ​អប្សរា​។​
 
​ទោះជា​យ៉ាងណា ការគ្រប់គ្រង​ទឹក​ក្នុង​រមណីយដ្ឋាន​អង្គរ​នឹង​ពុំមាន​បញ្ហា​ឡើយ ព្រោះ​ក្រុមការងារ​កំពុង​មមាញឹក​ក្នុង​ការស្តារ​ប្រឡាយ និង​បិទទ្វារ​ទឹក​ពី​ស្ទឹង​សៀមរាប ដើម្បី​ប​ញ្ជូ​ល​ទឹក​ទៅក្នុង​ក​សិន្ធុ​ក្រុង​អង្គរធំ និង​ប្រាសាទអង្គរវត្ត ជៀសវាង​រីងស្ងួត​នាពេល​ខាងមុខនេះ​៕










 

Tag:
 អាជ្ញាធរ​អប្សរា​
  អង្គរ​
  កង្វះ​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com