ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! កម្ចាត់​អង្គែ​អស់ពី​ក្បាល ជាមួយ​គន្លឹះ​ងាយៗ​ទាំងនេះ​
24, Feb 2019 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាធម្មតា​បញ្ហា​អង្គែ​ស្បែកក្បាល គឺ​បង្កឡើង​ពី​រោគ​ផ្សិត​ម្យ៉ាង​ហៅថា Malassezia ដែល​លូតលាស់​លើ​ស្បែកក្បាល​។  អង្គែ​ស្បែក​ក្បាលមាន ២ ប្រភេទ គឺ​មួយ​កើតឡើង​ដោយសារ​ការផលិត​ជាតិ​ប្រេង​ច្រើន​លើស ហើយ​មួយទៀត​នោះ​បណ្ដាលមកពី​ភាព​ស្ងួត​ពេក​នៃ​ស្បែកក្បាល​។​​ទោះជា​យ៉ាងណា​បញ្ហា​អង្គែ​ក៏​បណ្ដាលមកពី​ការមិន​កក់សក់​ទៀងទាត់​, ការប្រើប្រាស់​សាប៊ូ​ខុស ស្ត្រេ​ស និង​ការ​ទទួលទាន​ចំណីអាហារ​ផងដែរ​។ ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​វិធី​ដ៏​ងាយ​បំផុត​កម្ចាត់​អង្គែ​ចេញពី​ស្បែកក្បាល ដោយ​ចំណាយ​អស់​តិច​តែមាន​ប្រសិទ្ធិភាព​ខ្ពស់ ៖

 
១. សិតសក់​ទៀងទាត់​
 
​ការ​សិតសក់​ឱ្យបាន​ទៀងទាត់​អាចជួយ​ចែកចាយ​ជាតិ​ប្រេង​ធម្មជាតិ​នៃ​សក់​ឱ្យ​ស្មើៗ​គ្នា និង​ថែមទាំង​សម្អាត​ស្បែកក្បាល​ផងដែរ ដោយ​កម្ចាត់​ភាពកខ្វក់ និង​ស្បែក​ងាប់ៗ​ដែល​ជាប់​លើស​ក់​។​
 
២. លាង​សម្អាត​ក្រាស​សិតសក់​
 
​អ្នក​ចាំបាច់​ត្រូវ​លាង​សម្អាត​ក្រាស​សិតសក់​យ៉ាងហោចណាស់ ១ ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​កម្ចាត់​សក់​ដែល​ជាប់​, ធូលី​ដី​, ភាពកខ្វក់​, ជាតិ​ប្រេង និង​កំទេចកំទី​ផ្សេងៗ​ដែល​គាំង​ជាប់ ហើយ​អាច​នាំឱ្យ​កើតមាន​បញ្ហា​អង្គែ​ស្បែកក្បាល​។​
 
៣. សម្អាត​ស្បែកក្បាល​ឱ្យ​ជ្រះ​សព្វ​
 
​អ្នក​ត្រូវ​លាង​សម្អាត​ស្បែកក្បាល​ឱ្យ​ជ្រះ​សព្វ​ក្រោយពេល​កក់សក់ និង​ប្រើ​ក្រែ​ម​បន្ទន់ ក៏​ព្រោះ​ផលិតផល​ថែរក្សា​សក់​ប្រភេទ​នេះ​ប្រសិនបើ​នៅពេល​ជាប់​នឹង​ស្បែកក្បាល​យូរ​អាច​បង្ក​ជា​អាកា​រៈរ​មាស់ ហើយ​ឡើង​អង្គែ​កាន់តែច្រើន​។​
 
៤. ប្រើប្រាស់​ប្រេងដូង និង​ទឹក​ក្រូចឆ្មារ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ​នោះ គឺ​លាយ​ប្រេងដូង​ចំនួន ២ ស្លាបព្រា​បាយ ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​កាហ្វេ​។ កូរ​ឲ្យ​សព្វ សឹម​លាប​ល្បាយ​លើស​ក់ និង​ស្បែកក្បាល​។ ម៉ាស្សា​ឲ្យ​ពេញ​ក្បាល​សម្រាប់​រយៈពេល ២ ទៅ ៣ នាទី រួច​ទុកចោល​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី សឹម​កក់សក់​ចេញ​ជាមួយ​សាប៊ូ​ជាការ​ស្រេច​។​
 
៥. ទទួលទាន​ថ្នាំ​គ្រាប់​វីតាមីន​
 
​ការ​លេបថ្នាំ​គ្រាប់​វីតាមីន​អាចជួយ​កម្ចាត់​ប្រយុទ្ធ​ប្រឆាំងនឹង​អង្គែ​ពី​ខាងក្នុង​។ ទទួលទាន​វីតាមីន A ជួយ​ជម្រុញ​ការផលិត​ជាតិ​ប្រេង​ធម្មជាតិ​នៃ​ស្បែកក្បាល​ដែល​ជួយ​រក្សា​ឬ​ស​នៃ​សក់​ល្អ​សម្រាប់​អ្នក​ដែលមាន​ស្បែកក្បាល​ស្ងួត​។ ចំណែកឯ​វីតាមីន E វិញ​ជួយ​រក្សា​ចរន្តឈាម​ត្រឹមត្រូវ​ល្អប្រសើរ ខណៈដែល​វីតាមីន B ជួយ​សម្រួល​ចរន្តឈាម និង​ការលូតលាស់​នៃ​កោសិកា​ថ្មី​ដែល​ចាំបាច់​សម្រាប់​រក្សា​ស្បែកក្បាល​មាន​សុខ​ភាពល្អ​។​
 
៦. កាត់បន្ថយ​ស្ត្រេ​ស​
 
​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស ក៏​ជា​មូលហេតុ​ចម្បង​នៃ​ការកើត​អង្គែ​ផងដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​គ្រប់គ្រង ឬ​កាត់បន្ថយ​កម្រិត​នៃ​ភាព​តានតឹង​របស់​អ្នក ប្រសិនបើ​អ្នក​ចង់​កម្ចាត់​អង្គែ​អស់ពី​សក់ និង​ស្បែកក្បាល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com