ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ផល ពៅ​៖«​មាន​អ្នក​ស្រឡាញ់​វត្ថុ​បុរាណ​ច្រើន វត្ថុ​បុរាណ​កាន់តែ​មានតម្លៃ​»
24, Feb 2019 , 2:59 pm        
រូបភាព
​លោក ផល ពៅ អាយុ​៥២​ឆ្នាំ មិនមែនជា​មនុស្ស​បុរាណ​ទេ​។ ប៉ុន្តែ​លោក​ជា​មនុស្ស​ប្រមូល​វត្ថុ​បុរាណ ឬ​វត្ថុ​ដែល​កម្រ និង​ដែល​ហៀបនឹង​បាត់បង់​ទៅវិញ​។ កង់ ម៉ូតូ រថយន្ត ម៉ាស៊ីនដេរ ស្នែងក្របី ម៉ា​ស៊ី​បញ្ចាំង​កុន ដែលជា​ឧបករណ៍ប្រើប្រាស់​កាលពី​៥០​ឆ្នាំមុន មាននៅ​ផ្ទះ​របស់លោក ផល ពៅ បាន​ចំណាយពេល​ជិត​១០​ឆ្នាំ ដើម្បី​ប្រមូល​ទិញ​វត្ថុ​ទាំងនេះ​។ សម្រាប់​លោក ផល ពៅ ដើម្បី​ធ្វើ​ឲ្យ​វត្ថុ​បុរាណ ឬ​វត្ថុ​ចាស់ៗ​មានតម្លៃ លុះត្រា​តែមាន​មនុស្ស​កាន់តែច្រើន​ចេះ​ស្រឡាញ់​វត្ថុ​ទាំងនោះ និង​ចេះ​ប្រមូល​វា​ទុក​។ លើសពីនេះ មនុស្ស​ជំនាន់​ក្រោយ​នឹង​បាន​ស្គាល់​ឧបករណ៍​សម័យមុន ដែល​មនុស្ស​ជំនាន់​មុន​ធ្លាប់បាន​ប្រើប្រាស់​។​

 
​សូម​លោកអ្នក​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​
 
 
 

Tag:
 កង់ ម៉ូតូ miyata fuji selex Peugeot
© រក្សាសិទ្ធិដោយ thmeythmey.com