ជាតិ
Best Countdown City of the Year៖ ភ្នំពេញ​លេខ​១ សៀមរាប​លេខ​២ កែប​លេខ​៣
25, Feb 2019 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែកុម្ភៈ នេះ បាន​ចែក​រង្វាន់​ដល់​ជ័យលាភី​ទីក្រុង​ដែលមាន​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ (Best Countdown City of Year) ក្រោម​ការវិនិច្ឆ័យ​រប​ស់​គណៈកម្មាធិការ​វាយតម្លៃ​ទីក្រុង​ស្អាត (​គ​.​ជ​.​វ​.​ទ​)​។​

 
​រាជធានី​ភ្នំពេញ ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ខេត្តសៀមរាប បាន​ចំណាត់ថ្នាក់​លេខ​ពីរ ខណៈ​ខេត្ត​កែប បាន​ចំណាត់ថ្នាក់​លេខ​បី សម្រាប់​ជ័យលាភី Best Countdown City of Year ដែល​ឆ្លង​ចូលឆ្នាំ​២០១៩​។​
 
​លោក ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប និង​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​ឡើង​ទទួល​ជ័យលាភី​ដោយផ្ទាល់​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕

Tag:
 ​ទេសចរណ៍​
  Best Countdown City
© រក្សាសិទ្ធិដោយ thmeythmey.com