ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កាឡូរី ជា​អ្វី​? ល្អ ឬ​អាក្រក់​សម្រាប់​អ្នក​?
26, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កាឡូរី មិនអាក្រក់​ចំពោះ​អ្នក​ទេ​។ ខ្លួន​របស់​អ្នកត្រូវការ​វា​សម្រាប់​ជា​ថាមពល​។ ប៉ុន្តែ ការ​ញ៉ាំ​កាឡូរី​ច្រើនពេក ហើយ​មិន​ដុត​វា​បាន​គ្រប់គ្រាន់ អាច​បណ្តាល​ឲ្យ​អ្នក​ឡើង​ទម្ងន់​។​


 
​អាហារ និង​ភេសជ្ជៈ​ភាគច្រើន​មាន​កាឡូរី​។ អាហារ​មួយចំនួន មាន​កាឡូរី​តិច ប៉ុន្តែ​អាហារ​ដទៃទៀត​វិញ មាន​កាឡូរី​ច្រើន​។​
 
​អ្នក​អាច​រក​មើលថា​តើ កាឡូរី​ប៉ុន្មាន​ដែលមាន​នៅក្នុង​អាហារ ដោយ​មើល​ស្លាក​សញ្ញា​ដែល​មាននៅ​នឹង​អាហារ​នីមួយៗ​។ ស្លាក​សញ្ញា​ក៏​នឹង​ពិពណ៌នា​ពី​សមាសធាតុ​នៃ​អាហារ ជាតិ​ស្ករ ប្រូតេអ៊ីន និង​ខ្លាញ់​ប៉ុន្មាន​ដែល​អាហារ​នោះ​មាន​។​
 
 
​នេះ​ជា​កាឡូរី ដែលមាន​ក្នុង​មួយ​ក្រាម​នៃ ៖
 
– ស្ករ​មួយ​ក្រាម​ស្មើនឹង ៤ កាឡូរី​
– ប្រូតេអ៊ីន​មួយ​ក្រាម មាន ៤ កាឡូរី​
– ខ្លាញ់​មួយ​ក្រាម មាន ៩ កាឡូរី​។​
 
​នេះ​បានន័យថា ប្រសិនបើ​អ្នក​ដឹងថា​តើ​ប៉ុន្មាន​ក្រាម​នៃ​អាហារ​នីមួយៗ​នៅក្នុង​អាហារ​នោះ អ្នក​អាច​គិតពី​កាឡូរី​សរុប​បាន​។​
 
​កុមារ​ភាគច្រើន​មិនត្រូវ​ការ​វា​នោះទេ ប៉ុន្តែ កុមារ​ទាំងអស់​អា​ចទ​ទួលបាន​ប្រយោជន៍​ពី​ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់នូវ​សុខភាព អាហារ​ដែលមាន​លំនឹង ដែល​រួមមាន​បរិមាណ​ត្រឹមត្រូវ​នៃ​កាឡូរី មិន​ច្រើនពេក ហើយក៏​មិនតិច​ពេក​នោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com