ជាតិ
២៥ខេត្ត/រាជធានី
វិជ្ជាធ្វើម្ហូបពិភពលោកជាមួយគ្រឿងផ្សំខ្មែរ៖ ម្ហូប«ខសាច់ជ្រូក»
× ភ្នំពេញ៖ ម្ហូប«ខសាច់ជ្រូក»ដែលបង្ហាញនៅក្នុងវីដេអូនេះ គឺជារបៀបធ្វើម្ហូបបែបពិភពលោកជាមួយនឹងគ្រឿងផ្សំរបស់ខ្មែរសុទ្ធសាធ។ របៀបធ្វើ គឺសាមញ្ញ តែរសជាតិឆ្ងាញ់ពិសា។
សូមអញ្ជើញទស្សនាវីដេអូ
ខាងក្រោមនេះ គឺជាព័ត៌មានខ្លះៗអំពីក្រុមហ៊ុន Confirel។ ម្រេចស ក្រហម ខ្មៅ ទឹកជ្រលក់ម្រេចខ្ចីកំពតជាមួយនឹងទឹកខ្មេះ ទឹកត្នោត តែម្រេចកំពត គឺសុទ្ធតែជាផលិតផល KIRUM ដែលបានបង្កើតឡើងដោយក្រុមហ៊ុនខនហ្វីរេល (Confirel)។ ខនហ្វីរេល (Confirel) គឺជាក្រុមហ៊ុនខ្មែរ។ ចម្ការម្រេចរបស់ក្រុមហ៊ុន ខនហ្វីរេល បានទទួលវិញ្ញាបនបត្រសរីរាង្គលើកដំបូងពី ECOCERT S.A ជាមួយស្តង់ដាអឺរ៉ុប(ESO) និងបទដ្ឋានរបស់អាមេរិក(NOP)។
ECOCERT S.A គឺជាអង្គការត្រួតពិនិត្យ និងផ្តល់វិញ្ញាបនបត្រដែលត្រូវបានបង្កើតឡើងនៅប្រទេសបារាំង ក្នុងឆ្នាំ១៩៩១ ដោយវិស្វករកសិកម្មដែលចង់ធ្វើការអភិវឌ្ឍលើវិស័យកសិកម្ម ដែលគោរពនូវបរិស្ថាន និងផ្តល់ការទទួលស្គាល់ដល់អ្នកដែលបានចូលរួមនៅក្នុងការផលិតនេះ។ ដូចនេះ ចាប់ពីពេលបង្កើតឡើងមក ECOCERT S.A មានឯកទេសនៅក្នុងការផ្តល់វិញ្ញាបនបត្រ ចំពោះការធ្វើកសិកម្មសរីរាង្គ។ នៅក្នុងឆ្នាំ១៩៩០ ECOCERT S.A បានរួមចំណែកដល់ការអភិវឌ្ឍ នៃការធ្វើកសិកម្មសរីរាង្គ ដោយការចូលរួមក្នុងការធ្វើសេចក្តីព្រាងបទបញ្ញត្តិ នៅប្រទេសបារាំង និងអឺរ៉ុប។ ស្ថាប័ននេះទទួលបានទំនុកចិត្តពីអ្នកជំនាញ និងអ្នកប្រើប្រាស់ ហើយបានក្លាយទៅជាស្ថាប័នមួយដែលមានគេទទួលស្គាល់ទូទាំងពិភពលោកសម្រាប់ការបញ្ជាក់វិញ្ញាបនបត្រសរីរាង្គ។ ម្រេចកំពត KIRUM បានទទួលវិញ្ញាបនបត្រសម្គាល់ទីតាំងភូមិសាស្ត្រ ត្រូវបានការពារដោយច្បាប់ ឬហៅកាត់ថា IGP ដែលធានាការការពារប្រភពដើម គុណភាព និងជំនាញដាំដុះពិសេសរបស់ម្រេចកំពត KIRUM។
ជាមួយវិញ្ញាបនបត្រសរីរាង្គ ECOCERT S.A ចំនួន៣ ដែលចម្ការម្រេចកំពតរបស់ក្រុមហ៊ុនខនហ្វីរេល ទទួលបាននេះផ្តល់ជូនអ្នកប្រើប្រាស់នូវការធានាដោយមិនអាចប្រកែកបានថា ម្រេចកំពត KIRUM គឺជាផលិតផលសរីរាង្គដែលដាំដុះ និងគោរពដាច់ខាតចំពោះបរិស្ថាន។ IGP និងវិញ្ញាបនប័ត្រ ECOCERT S.A ទាំង៣នេះ ធ្វើឲ្យម្រេចកំពត KIRUM ក្លាយជាគ្រឿងទេសលេខមួយ ស័ក្កសមនឹងកេរ្តិ៍ឈ្មោះរបស់វាសម្រាប់ធ្វើ ម្ហូបអាហារ។ KIRUM ត្រូវបានស្គាល់ជាដំបូងតាមរយៈម្រេចកំពតពណ៌ខ្មៅ ក្រហម និងស។ ការផលិតរបស់ KIRUM មានការរីកចម្រើនយ៉ាងខ្លាំងជាបន្តបន្ទាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ។
តម្រូវការសកលលោក សម្រាប់ម្រេចកំពតកាន់តែខ្លាំងឡើងដោយសារតែគ្រប់គ្នាស្គាល់ពីកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺពី សេ្តចនៃម្រេចមួយនេះ។ ក្រុមហ៊ុន ខនហ្វីរេល បានចាប់ផ្តើមដាំដំណាំម្រេចតាំងពីឆ្នាំ២០១០មក។ បច្ចុប្បន្នម្រេចបានដុះនៅលើផ្ទៃដីចំនួន២៥ហិតា។ ការប្រមូលផលលើកដំបូង គឺនៅក្នុងឆ្នាំ២០១៤ ហើយបានធ្វើការនាំចេញផលិតផលមួយផ្នែកធំទៅកាន់ទីផ្សារប្រទេសបារាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com