ជាតិ
សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ៤ពាន់លានដុល្លារពីវិស័យទេសចរណ៍ក្នុងឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងសុន្ទរកថា ក្នុងពិធីប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៧ នៅសណ្ឋាគារសុខា នៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៩
× ភ្នំពេញ៖ ទឹកប្រាក់ពីវិស័យទេសចរណ៍ចំនួន ៤៣៥៦ លានដុល្លារបានចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ នៅក្នុងឆ្នាំ២០១៨។ ចំណូលនេះបានពីការចំណាយភ្ញៀវទេសចរអន្តរជាតិជាង ៦,២លាននាក់ ដែលបានមកលេងកម្សាន្តក្នុងទឹកដីកម្ពុជា។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍ ក្នុងទិវាជាតិទីក្រុងស្អាតលើកទី៧ នៅសណ្ឋាគារសុខា ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០១៩។
រដ្ឋមន្រី្តទេសចរណ៍រូបនេះ បានរំពឹងថា នៅឆ្នាំ២០២០ កម្ពុជានឹងរកចំណូលបានជាង ៥ពាន់លានដុលា្លរ ពីភ្ញៀវទេសចរជាង៧លាននាក់ និងប្រមាណ១០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០៣០ ពីភ្ញៀវទេសចរអន្តរជាតិ១៥លាននាក់។ ដោយឡែកកាលពីឆ្នាំ២០១៧ កម្ពុជារកចំណូលពីវិស័យទេសចរណ៍បាន ៣៦៣៨ លានដុល្លារអាមេរិក ក្នុងកំណើន ១៣ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com