ភ្នំពេញ៖ ដើម្បីអបអរសាទរខួប១០ឆ្នាំរបស់ Samsung Galaxy និងវត្តមានរបស់កំពូលស្មាតហ្វូនសាមសុង Galaxy S10|S10+ ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធដ៏ធំមួយនៅឯសណ្ឋាគារ ហ្គាឌិន ស៊ីធី ក្នុងទីក្រុងភ្នំពេញ។ នៅក្នុងកកម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់ដៃគូជំនួញ អាជីវករចែកចាយបន្ត និងដៃគូសហការផ្សេងៗជាច្រើនទៀតផងដែរ។
Samsung Galaxy S10|S10+ គឺជាស្មាតហ្វូនដែលតំណាងឲ្យលក្ខណៈពិសេស របស់ក្រុមហ៊ុនសាមសុង។ សាមសុង កំពុងបង្វែរពិភពលោកទាំងមូលទៅរកទិសដៅថ្មី ពោរពេញទៅដោយក្តីសុបិន តាមរយៈការច្នៃប្រឌិត ផលិតផល និងសេវាកម្មដែលមានគុណភាព និងការជឿទុកចិត្ត បុគ្គលិកដែលមានទេពកោសល្យ និងការទទួលខុសត្រូវខ្ពស់ ទាំងផ្នែកពាណិជ្ជកម្ម និងសកម្មភាពចូលរួមក្នុងសង្គម ក៏ដូចជាការសហការជាមួយដៃគូ និងអតិថិជនរបស់ខ្លួនផងដែរ។ ទើបតែបង្ហាញខ្លួនលើកដំបូងបង្អស់ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ កុម្ភៈ ឥឡូវនេះ គឺដល់ពេលដែលអ្នកចែកចាយបន្តនៅកម្ពុជា បានឃើញនូវសាមសុង Galaxy S10|S10+ នេះដោយផ្ទាល់ភ្នែក ហើយត្រៀមខ្លួនសម្រាប់ការមកដល់ជាផ្លូវការ របស់ស្មាតហ្វូននេះ។
លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖«យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែង នៃការសម្ពោធជាផ្លូវការកំពូលស្មាតហ្វូនជំនាន់ថ្មីស៊េរី Samsung Galaxy S10| S10+ប្រចាំឆ្នាំ 2019 នេះ និងខួប១០ឆ្នាំ នៃការរវិវត្តបច្ចេកវិទ្យា និងភាពច្នៃប្រឌិតរបស់ Samsung Galaxy ផងដែរ»។
Samsung GalaxyS10|S10+ មិនត្រឹមតែជាស្មាតហ្វូនធម្មតាមួយនោះទេ តែវាគឺជាផ្ទាំងកញ្ចក់ទូរទស្សន៍ដ៏ច្បាស់ ត្រជាក់ភ្នែកមួយ ដោយសារតែវាមានអេក្រង់ទំហំធំភ្លឺ លាតពេញតួ ពេញភ្នែក ស្ទើរតែគ្មានគែម (Infinity-O Display), ថាមពលថ្មខ្លាំងអស្ចារ្យ ដែលអាចសាកឧបករណ៍ផ្សេងបានជាមួយ Wireless PowerShare, កាមេរ៉ាលំដាប់អាជីព(Pro –Grade Camera) និងការដោះសោរដោយសុវត្ថិភាពខ្ពស់(Ultrasonic Fingerprint) និងមុខងារពិសេសៗជាច្រើនទៀត ដែលធ្វើឱ្យអ្នកគាំទ្រទាំងអស់ មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទូរស័ព្ទសាមសុង Galaxy S10|S10+ គឺជានិយមន័យថ្មីមួយ នៃពាក្យថាស្មាតហ្វូន ហើយមាននូវអ្វីៗទាំងអស់ ដែលស្មាតហ្វូនត្រូវតែមាន។
លោក ទី ពន្លក ដែលជាអ្នកចែកចាយបានបង្ហាញចំណាប់អារម្មណ៍ដូច្នេះថា៖«ពេលខ្ញុំមើលវីដេអូ Galaxy S10|S10+ នេះហើយ ខ្ញុំចង់និយាយថា ខ្ញុំមិនដែលមានអារម្មណ៍រំភើបបែបនេះទេ។ ខ្ញុំដឹងថា ខ្ញុំនឹងកុម្ម៉ង់ស្មាតហ្វូននេះច្រើនណាស់ ព្រោះនឹងមានអតិថិជនមកតម្រង់ជួរទិញស្មាតហ្វូននេះ ច្រើនកុះករនៅពេលវាមកដល់»។
ឆ្លៀតក្នុងឱកាសដ៏អស្ចារ្យនេះ លោក Seungho Choi ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ដៃគូ សហការ និងហាងភ្នាក់ងារចែកចាយរបស់ សាមសុង ទាំងអស់ ដែលបានចូលរួម និងធ្វើឱ្យសាមសុង អាចឈរជើងមានវត្តមានមកដល់ពេលបច្ចុប្បន្ន។
គួររំលឹកផងដែរថា Samsung GalaxyS10|S10+ បើកឲ្យមានការកម្ម៉ង់ទុកមុន(Pre-order) ចាប់ពីថ្ងៃទី២៣កុម្ភៈ រហូតដល់ ៥មីនា ២០១៩ ជាមួយជម្រើស៣ពណ៌ដ៏ទាក់ទាញ និងកាលីបគឺ ពណ៌ខ្មៅ,ស និងបៃតង។
(អត្ថបទពាណិជ្ជកម្ម)