ជាតិ
សេដ្ឋកិច្ច
សម្ដេច​ដាស់តឿន​អាជីវករ​៖«​សំដី​អាក្រក់ ទឹកមុខ​អាក្រក់ កាត់ត​ម្លៃ​..​រកស៊ី​ខាត​កុំ​បន្ទោស​រដ្ឋាភិបាល​»
25, Feb 2019 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការធ្វើ​ឲ្យ​ទេសចរ​ម្នាក់ៗ​ពេញចិត្ត នឹង​ជួយ​ផ្សព្វផ្សាយ​ពី​កម្ពុជា គឺជា​រឿង​សំខាន់​ក្នុង​ការជំរុញ​កំណើន​ភ្ញៀវទេសចរ​។ ជាមួយគ្នានេះ​សម្ដេច​បាន​ដាស់តឿន​ដល់​អាជីវករ​មួយចំនួន កុំ​ឲ្យ​ប្រកាន់​ឥរិយាបទ​មិនល្អ​ដាក់​អតិថិជន​របស់ខ្លួន ដែល​មិនអាច​ទាក់ចិត្ត​ឲ្យ​គេ​មក​ហាង​ខ្លួន​ម្ដងទៀត ហើយក៏​មិនបាន​ជួយ​ផ្សព្វផ្សាយ​ឲ្យ​អ្នកផ្សេង​មក​ហាង​នោះ​ទៀត​ដែរ​។

 
«​កុំ​ឲ្យ​គេ​មក​ទិញ​ម្ដង​ហើយ​រាងចាល មុខ​គេ​មិន​មើល សំដី​គំរោះគំរើយ តម្លៃ​កាត់ អ៊ីចឹង​ថ្ងៃក្រោយ​រកស៊ី​ខាត កុំ​បន្ទោស​រដ្ឋាភិបាល​»​។ សម្ដេច​បាន​ថ្លែង​ដូចនេះ​ក្នុង​ពិធី​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ នៅ​សណ្ឋាគារ​សុខា​នៅ​ថ្ងៃទី​២៥​ខែកុម្ភៈ​។​
 
​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ខាងក្រោម​នេះ​៖
 


 
​ប្រមុខ​រដ្ឋាភិបាល​លើកឡើងថា ភាព​រួសរាយ​រាក់ទាក់ អនាម័យ គុណភាព​រសជាតិ គឺ​ភាពចាំបាច់​ក្នុងការ​ប្រកួតប្រជែងរ​បស់​អាជីវកម្ម​។ សម្ដេច ហ៊ុន សែន បន្ថែមថា ដើម្បី​ទាក់ទាញ​ទេសចរ រដ្ឋាភិបាល​ដាក់ចេញ​គោលដៅ​ស្ដង់ដារ​វិថី​ម្ហូបអាហារ ដោយ​ឲ្យ​មានការ​ប្រកួតប្រជែង​ម្ហូបអាហារ​របស់​វិថី​នីមួយៗ​ទៅលើ​ផ្នែក​រសជាតិ អនាម័យ ជាដើម​៕
 

Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com