ជាតិ
ពីនេះ ពីនោះ
រថយន្ត
២៥ខេត្ត/រាជធានី
ជីវិត​អ្នក​តំបន់​អេកូ​ទេសចរណ៍​«​ជី​ផាត​»! (​ភាគ​១)
25, Feb 2019 , 3:59 pm        
រូបភាព
ដោយ: &
​កោះកុង​ (​ជី​ផាត​) ៖ សម្រស់ និង​ជីវភាព​រស់នៅរបស់ប្រជា​សហគមន៍​អេកូ​ទេសចរណ៍ «​ជី​ផាត​» កំពុងតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ទៅ​​កម្សាន្ត​។ បើ​បានឮ​តែ​ឈ្មោះថា «​ជី​ផាត​» លោកអ្នក​ដែល​មិន​ធ្លាប់បាន​ទៅ​កម្សាន្ត​ពិតជា​ឆ្ងល់ ហើយ​សួរថា​តើ «​ជី​ផាត​» ស្ថិត​នៅទីណា ហើយ​ហេតុអ្វី​បានជា​អង្រួន​ចិត្ត​របស់​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​?

 

​សហគមន៍​អេកូ​ទេ​ចរណ៍ «​ជី​ផាត​» ស្ថិតនៅ​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង នៃ​ខេត្តកោះកុង​។ ក្នុង​សហគមន៍​នេះ ប្រជាពលរដ្ឋ​មួយចំនួន ប្រកប​របរ​នេសាទ​, នាំ​ភ្ញៀវទេសចរ និង​ប្រកប​អាជីវកម្ម​ផ្សេងៗ​។ «​ជី​ផាត​» មាន​ទេសភាព​ស្រស់ស្អាត ជាមួយនឹង​សម្រស់​ធម្មជាតិ​ព្រៃភ្នំ​, ទឹកធ្លាក់ និង​ព្រៃកោងកាង រួមទាំង​ពាង​បុរាណ​, មឈូស​បុរាណ និង​ល្អាង​ប្រចៀវ​ផងដែរ​។ កាលពី​ថ្ងៃទី​១៨ កុម្ភៈ កន្លងទៅ ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បានធ្វើ​ដំណើរ​ទៅដល់​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​។  បេសកកម្ម​ទី​៤​នេះ ក្រុមការងារ​បាន​ចំណាយពេល ២​យប់ ៣​ថ្ងៃ ក្នុងការ​រុករក និង​បើក​កកាយ​ជូន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​។​
 
​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​នា​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត (​ភាគ​១) ដូចតទៅ​៖






































 

© រក្សាសិទ្ធិដោយ thmeythmey.com