ជាតិ
ពីនេះ ពីនោះ
រថយន្ត
២៥ខេត្ត/រាជធានី
ជីវិតអ្នកតំបន់អេកូទេសចរណ៍«ជីផាត»! (ភាគ១)
× កោះកុង (ជីផាត) ៖ សម្រស់ និងជីវភាពរស់នៅរបស់ប្រជាសហគមន៍អេកូទេសចរណ៍ «ជីផាត» កំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅកម្សាន្ត។ បើបានឮតែឈ្មោះថា «ជីផាត» លោកអ្នកដែលមិនធ្លាប់បានទៅកម្សាន្តពិតជាឆ្ងល់ ហើយសួរថាតើ «ជីផាត» ស្ថិតនៅទីណា ហើយហេតុអ្វីបានជាអង្រួនចិត្តរបស់ភ្ញៀវទេសចរទៅកម្សាន្ត?
សហគមន៍អេកូទេចរណ៍ «ជីផាត» ស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង នៃខេត្តកោះកុង។ ក្នុងសហគមន៍នេះ ប្រជាពលរដ្ឋមួយចំនួន ប្រកបរបរនេសាទ, នាំភ្ញៀវទេសចរ និងប្រកបអាជីវកម្មផ្សេងៗ។ «ជីផាត» មានទេសភាពស្រស់ស្អាត ជាមួយនឹងសម្រស់ធម្មជាតិព្រៃភ្នំ, ទឹកធ្លាក់ និងព្រៃកោងកាង រួមទាំងពាងបុរាណ, មឈូសបុរាណ និងល្អាងប្រចៀវផងដែរ។ កាលពីថ្ងៃទី១៨ កុម្ភៈ កន្លងទៅ ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានធ្វើដំណើរទៅដល់សហគមន៍អេកូទេសចរណ៍ជីផាត។ បេសកកម្មទី៤នេះ ក្រុមការងារបានចំណាយពេល ២យប់ ៣ថ្ងៃ ក្នុងការរុករក និងបើកកកាយជូនភ្ញៀវជាតិ-អន្តរជាតិ។
សូមអញ្ជើញទស្សនាទិដ្ឋភាពនាសហគមន៍អេកូទេសចរណ៍ជីផាត (ភាគ១) ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com