ជាតិ
សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រី​៖ តំបន់​ទេសចរណ៍​ធំៗ ត្រូវ​អម​ជុំវិញ​ដោយ​កសិកម្ម​សម្រាប់​ផ្គត់ផ្គង់​
25, Feb 2019 , 11:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន លើកឡើង​ជាថ្មី​ម្ដងទៀត​ដែល​ណែនាំ​ដល់​អ្នកពាក់ព័ន្ធ​ត្រូវ​ជំរុញ​ការនាំចេញ​នៅនឹងកន្លែង ពោលគឺ​ជំរុញ​ការផលិត ការចិញ្ចឹម​ដាំ​ដុះ សម្រាប់​បម្រើ​ប​ឲ្យ​ភ្ញៀវទេសចរ​។


 
«​ត្រូវ​ប្រើប្រាស់​វិស័យ​ទេសចរណ៍ ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​ឲ្យ​ឈានឡើង​មួយកម្រិត​ទៀត ដោយ​ត្រូវធ្វើ​ឲ្យ​មាន​ខ្សែក្រវាត់​បៃតង​នៅ​ជុំវិញ​តំបន់​ទេសចរណ៍​ធំៗ ដោយ​ខិតខំ​ណែនាំ​ពលរដ្ឋ​ឲ្យ​ដាំ​បន្លែ ចិញ្ចឹមសត្វ​សម្រាប់​ផ្គត់ផ្គង់​សណ្ឋាគារ ភោជនីយដ្ឋាន​»​។  សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បែបនេះ​ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ នៅ​សណ្ឋាគារ​សុខា ថ្ងៃទី​២៥​ខែកុម្ភៈ​។​
 
​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ដូចតទៅ​នេះ​៖



 
​មិន​ត្រឹមតែ​បង្កើត​ទីផ្សារ​សម្រាប់​កសិក​រ តែ​ការនាំចេញ​នៅនឹងកន្លែង​ជាការ​ជំរុញ​សេដ្ឋកិច្ច ដោយ​មិន​រង​ផលប៉ះពាល់​ពី​ក្រៅប្រទេស​។ គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៨ កន្លងមក កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​៦,២​លាន​នាក់ កើនឡើង ១១​ភាគរយ​៕
 

Tag:
 ទេសចរណ៍​
  កសិកម្ម​
  បន្លែ​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com