ជាតិ
សម្តេច ហ៊ុន សែន ប្រាប់​ឲ្យ​ក្រសួង​ប្រៃសណីយ៍​រៀបចំ Free Wifi នៅតាម​តំបន់​ទេសចរណ៍ មុន​ឆ្នាំ​២០២៣
26, Feb 2019 , 12:19 am        
រូបភាព
សម្តេច ហ៊ុន  សែន  ថ្លែងសុន្ទរកថា ក្នុងពិធីប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៧​ នៅសណ្ឋាគារសុខា នៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៩
សម្តេច ហ៊ុន សែន ថ្លែងសុន្ទរកថា ក្នុងពិធីប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៧​ នៅសណ្ឋាគារសុខា នៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៩
​ភ្នំពេញ​៖ សម្តេច ហ៊ុន សែន បាន​ប្រាប់​ទៅដល់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រៀបចំ​ដំឡើង​ប្រព័ន្ធ Free Wifi នៅតាម​តំបន់​ទេសចរណ៍ ឱ្យបាន​មុន​ឆ្នាំ​២០២៣ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​។​


 
​តំបន់​ទេសចរណ៍​ដែល​ត្រូវ​រៀបចំ​នោះ មាននៅ​រាជធានី​ភ្នំពេញ   សៀមរាប ព្រះសីហនុ  និង​ខេត្តបាត់ដំបង​ជាដើម​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន​។​
 
​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានដាក់​ឲ្យ​ប្រើប្រាស់​អ៊ីនធឺណិត​សាធារណៈ (Public Wifi) ចំនួន ២​កន្លែង​នៅ​ភ្នំពេញ គឺ​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង​។ ឧបករណ៍​បច្ចេកទេស​ប្រព័ន្ធ Public Wifi ២​កន្លែង​នេះ ដែលមាន​ល្បឿន 1Gps (១​ហ្សី​ហ្គា​ប៊ីត​ក្នុង​១​វិនាទី​)​។​
 
​តែ​យ៉ាងណា​ស្ថានភាព​Free WIFI នៅ​ទីក្រុង​ភ្នំពេញ ដែល​បានរៀបចំ​កន្លងទៅនេះ មិនទាន់មាន​ប្រសិទ្ធិភាព​នៅឡើយ​។ ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ នៅ​ថ្ងៃទី​២៥ កុម្ភៈ សម្តេច ហ៊ុន សែន បាន​ឆ្លៀត​រិះគន់​ក្រុមហ៊ុន​បម្រើសេវា​WIFI ដែល​មក​រៀបចំ ឬ​ដំឡើង​ប្រព័ន្ធ​អ៊ីនធឺណិត​ថា ក្រុមហ៊ុន​ខ្លះ ដំឡើង​អ៊ីនធឺណិត​យកតែ​លុយ ប៉ុន្តែ​ចុងក្រោយ​ប្រើប្រាស់​មិនបាន ឬ​មិនមាន​ដំណើរ​ការល្អ​ឡើយ​៕
 

Tag:
 ហ៊ុន សែន​
  WIFI
© រក្សាសិទ្ធិដោយ thmeythmey.com