ជាតិ
រថយន្ត
«MercedesBenz និង​កំណប់​អាថ៌កំបាំង​»​លើក​ទី​៤ បាន​ទៅ​គាស់កកាយ​កំណប់ ទេសចរណ៍​ជាច្រើន​កន្លែង​នៅ​កោះកុង​
25, Feb 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​គោលដៅ​បេសកកម្ម​លើ​ទី​៤ នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» គឺជា​«​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​» ដែលជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ល្អ​មួយ​ស្ថិតនៅ​ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង​។ ក្រុមការងារ​នៃ​កម្មវិធី រយៈពេល​៣​ថ្ងៃ នៃ​បេសកកម្ម​លើ​ទី​៤ ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី​១៨-២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រុមការងារ​បាន​ទៅដល់​ទីតាំង​ទេសចរណ៍ ឬ​ហៅ​ម្យ៉ាង​ទៀតថា កំណប់​ទេសចរណ៍​ចំនួន​១៥​កន្លែង​។

 
​ទីតាំង​ទាំងនោះ​មានដូចជា ជិះទូក​មើល​ថ្ងៃ​លិច​, មើល​អំពិលអំពែក​នាពេល​យប់ និង​ជិះទូក​ចាក់​បង្កង​នៅតាម​ដងព្រែក​ជី​ផាត​, ផ្នូរ​បុរាណ និង​ពាង​បុរាណ​ដែលមាន​អាយុកាល​ជាង​៥០០​ឆ្នាំ និង​ល្អាង​ប្រចៀវ​ជាង​១០​ម៉ឺន​ក្បាល​។​
 
​ជិះទូក​មើល​ថ្ងៃ​លិច​, មើល​អំពិលអំពែក​នាពេល​យប់ និង​ជិះទូក​ចាក់​បង្កង​នៅតាម​ដងព្រែក​ជី​ផាត ផ្នូរ​បុរាណ និង​ពាង​បុរាណ​ដែលមាន​អាយុកាល​ជាង​៥០០​ឆ្នាំ និង​ល្អាង​ប្រចៀវ​ជាង​១០​ម៉ឺន​ក្បាល​។​


 
​សូមបញ្ជាក់ថា បេសកកម្ម​លើក​ទី​១, ទី​២ និង​ទី​៣ របស់​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»​ក្រុមការងារ​បាន​ស្វែងរក និង​គាស់កកាយ​កំណប់​ទេសចរណ៍​នៅ​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ និង​តំបន់​ទេសចរណ៍​សក្តានុពល​បែប​ធម្មជាតិ​,​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​ទេសចរណ៍​ប្រពៃណី​-​វប្បធម៌​ជនជាតិដើម​ភាគតិច នៅ​ខេត្តរតនគិរី​។ 


 
​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News និង​គាំទ្រ​ដោយ​ក្រសួង​ទេ​ចរណ៍ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គាល់​តំបន់​ទេសចរណ៍​សក្តានុពល ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕




















 

© រក្សាសិទ្ធិដោយ thmeythmey.com