គយ ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ​ដៃ ដើម្បី​ផ្ទៀងផ្ទាត់​បង្កាន់ដៃ​ពន្ធ​យានយន្ត​នាំចូល​
ជាតិ
រថយន្ត
គយ ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ​ដៃ ដើម្បី​ផ្ទៀងផ្ទាត់​បង្កាន់ដៃ​ពន្ធ​យានយន្ត​នាំចូល​
25, Feb 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានសម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ​ដៃ​ឆ្លាត​វៃ ឈ្មោះថា Vehicle Document  Verification ដែល​អនុញ្ញាត​ឲ្យ​សាធារណជន អាច​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​លើ​បង្កាន់ដៃ​ពន្ធ​យានយន្ត​។ តាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ការដាក់​ឲ្យ​ប្រើ​កម្មវិធី​ទូរ​សព្ទ​ដៃ​នេះ គឺ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ការផ្ទៀងផ្ទាត់​អនុលោមភាព នៃ​បង្កាន់ដៃ​ពន្ធ​យានយន្ត​នាំចូល ដែល​បាន​បោះពុម្ព​ចេញពី​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ​(​អាស៊ី​គូ​ដា​) និង​ប្រព័ន្ធ​អេឡិចត្រូនិក​គយ​(e-Customs) មាន​បំពាក់​នូវ​ឃ្យូ​អារកូដ​(QR Code)​អគរ​។

 
​តាម​សេចក្តីជូនដំណឹង​ដដែល សាធារណជន​អាច​ទាញយក​កម្មវិធី​ទូរ​សព្ទ​ដៃ​នេះ ទៅប្រើ​ប្រាស់​បាន​ចាប់ពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩​តទៅ​។ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏​ស្វាគមន៍​រាល់​មតិយោបល់​នានា​ពី​អ្នកប្រើប្រាស់ តាមរយៈ​សារ​អេឡិចត្រូនិក .kh ដើម្បី​ឲ្យ​ស្ថាប័ន​ខ្លួន កែលម្អ​កម្មវិធី​នេះ​កាន់តែ​ល្អប្រសើរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com