ជាតិ
សង្គមជាតិ
ផ្ទះដល់ទៅ១៥១ខ្នងនៅបាត់ដំបង ត្រូវខូចខាត ដោយសារខ្យល់កន្ត្រាក់
× ខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀងផ្គររន្ទះ បានធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋដល់ទៅ១៥១ខ្នង ដោយត្រូវដួលរលំនិងរបើកដំបូល ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជាប់នឹងព្រំដែន កម្ពុជា-ថៃ កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ ប៉ុន្តែ គ្រោះធម្មជាតិនេះ មិនបានបង្កឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។
អគ្គស្នងការនគរបាលជាតិ បានចុះផ្សាយថា ខ្យល់កន្ត្រាក់ បានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ក្នុងឃុំចំនួន៣ គឺ ឃុំសន្តិភាព ឃុំសិរីមានជ័យ និងឃុំជ្រៃសីម៉ា ដោយក្នុងនោះ ផ្ទះ១៥ខ្នង ត្រូវដួលរលំទាំងស្រុង និងផ្ទះ១៣៧ខ្នង របើកដំបូលស័ង្កសីទាំងស្រុង និងរបើកដំបូលមធ្យម រួមទាំងរបើកដំបូល២៥សន្លឹក នៃសាលារៀនបឋមសិក្សាហ៊ុន សែន ជ្រៃសីម៉ា។
បើតាមអគ្គស្នងការនគរបាលជាតិ ក្រៅពីបង្កការខូចខាតដល់ផ្ទះប្រជាពលរដ្ឋ ខ្យល់កន្ត្រាក់ ក៏បានផ្តាច់ចរន្តអគ្គិសនី ដែលធ្វើឲ្យប្រជាពលរដ្ឋជាង២ពាន់គ្រួសារ គ្មានភ្លើងប្រើប្រាស់ផងដែរ៕
Tag:
ខ្យល់កន្ត្រាក់
គ្រោះធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com